ហេគឃ័រលក់គណនីអ៊ីម៉ែលចំនួន ២៧២លានគណនី ក្នុងតម្លៃ ១ដុល្លា

មូលទិន្នន័យ (database) នៃគណនីអ៊ីម៉ែល និងពាក្យសំងាត់ប្រមាណជា ២៧២លាន នៃសេវាកម្មអ៊ីម៉ែលពេញនិយម រួមមានទាំង Gmail, Microsoft,  Yahoo និង Mail.ru ត្រូវបានគេលក់នៅក្នុង Dark Web មានតំលៃតិចជាង ១ដុល្លាអាមេរិក – នេះបើតាមរបាយការណ៍នាពេលថ្មីៗនេះ។

ហេគឃ័រអនាមិកជនជាតិរុស្សី ដែលមានឈ្មោះថា “The Collector” ត្រូវបានរកឃើញដោយក្រុមហ៊ុនសន្តិសុខ Hold Security ហើយបានផ្សព្វផ្សាយ ថាមានទិន្នន័យគណនីអ្នកប្រើប្រាស់អ៊ីម៉ែលចំនួន 1.17 Billion នៅក្នុងវេទិការ Dark Web ។

ទិន្នន័យដែលលួចបានទាំងនោះ ត្រូវបាន

នៅពេលដែលអ្នកស្រាវជ្រាវសន្តិសុខមកពី Hold Security បានធ្វើការជជែកជាមួយនឹងហេគឃ័រនោះ ហើយចាប់ផ្តើមធ្វើការចចារសុំទិន្នន័យណាមួយជាមុនសិន ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវនៃទិន្នន័យទាំងនោះ ប៉ុន្តែត្រូវបានហេគឃ័រស្នើសុំលុយតែចំនួន 50 Rubles (តិចជាង ១ដុល្លាអាមេរិក) ប៉ុណ្ណោះហើយទទួលបានទិន្នន័យទាំងអស់តែម្តង ។

លោក Alex Holden ដែលជា CEO នៃក្រុមហ៊ុន Hold Security បាននិយាយថា នៅក្នុងគណនីទាំង 1.17 Billion នោះ គឺមានជាន់គ្នាខ្លះ ហើយមានតែចំនួន 272 Million គណនីទេដែលមិនស្ទួន ។ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា នៅក្នុងនោះមាន 57 Million ត្រូវបានលួចចេញពី Mail.ru, 40 Million មកពី Yahoo, 33 Million របស់ Microsoft និង 24 Million ចេញពី Gmail ។ នៅក្នុងចំណោម 272 Million នោះ មាន 42.5 Million ដែលក្រុមហ៊ុន Hold Security មិនដែលឃើញថា មាននៅក្នុងការទិញ/លក់នៅក្នុង DarkWeb ពីមុនឡើយ ។

 

ប្រភព: The Hacker News / ប្រែសម្រួល: SecuDemy.com

 

Exit mobile version