Avast.de Hacked And Defaced – 20,000 User Accounts Leaked
វិបសាយនៃក្រុមហ៊ុនផ្គត់ផ្អង់កម្មវិធីកំចាត់និងទប់ស្កាត់មេរោគ Avast! ដែលមានទីតាំងនៅ German ហើយនឹង subdomains ចំនួន៤ទៀត ត្រូវរងការ hacked និងកែមុខវិបសាយ (defaced) កាលពីព្រឹកមិញនេះ។ បន្ទាប់មកទៀត ទិន្នន័យលំអិតនៃគណនីអ្នកប្រើប្រាស់ប្រមាណជា 20,000 ត្រូវបានគេដាក់តាម online។
ដូចដែលអ្នកបានឃើញក្នុងរូបភាពខាងលើ វាវាយប្រហារនេះចេញមកពី Turkish Agent Hacker Group ដឹកនាំដោយ Maxney ដែលនៅពីក្រោយការវាយប្រហារល្បីៗធំៗ នៅក្នុងរយៈ ពេលប៉ុន្មានខែថ្មីៗនេះ មានដូចជា Asus នៅអ៊ីតាលី, McDonalds នៅថៃឡង់, Acer នៅឥណ្ឌា, Casio នៅចិន, Nokia នៅតៃវ៉ាន់ និងក្រុមហ៊ុនឡាន Renault ក្នុងខែធ្នូកាលពីឆ្នាំទៅ។
ក្រៅពីការ hack ទៅលើវិបសាយ Avast.de (ដែលធ្វើការបង្វែរទៅ avadas.de) និង subdomains ទិន្នន័យ ដ៏ច្រើនត្រូវបានគេដាក់នៅក្នុងវិបសាយមួយ ដែលផ្តល់ភាពងាយស្រួល ក្នុងការ ចែកចាយ។ ខាងក្រោមនេះ អ្នកអាចមានការយល់ឃើញថា តើវាមានអ្វីខ្លះនៅខាងក្នុងនោះ៖
ទិន្នន័យទាំងនោះរួមមាន៖
- email addresses
- usernames
- plain text and encrypted passwords
- dates of birth
- phone numbers
- PayPal details
ក្នុងពេលដែលសរសេរនូវព័ត៌មាននេះ វិបសាយ Avast! គឺត្រូវបានដំណើរការដូចធម្មតាឡើងវិញហើយ ប៉ុន្តែទិន្នន័យ ដែលត្រូវបានគេលួចយកបាននោះ គឺនៅមាននៅឡើយសម្រាប់អ្នក ដែលដឹង ពីទីតាំងក្នុងការទាញយកវា។