ហេគឃ័រវាយប្រហារទៅលើធនាគារកណ្តាលឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង

ធនាគារកណ្តាលឥណ្ឌុនេសីុ និងកូរ៉េខាងត្បូងត្រូវបានទទួលរងការវាយប្រហារដោយសារ DDoS (Distributed Denial of Service) ទៅលើវេបសាយរបស់ពួកគេ ។

ចាប់តាំងពីក្រុមអ្នកវាយប្រហារអនាមិក (Anonymous) បានធ្វើការប្រកាសអំពីគោលដៅវាយប្រហារចំពោះធនាគារជុំវិញពិភពលោករួចមក មន្ត្រីជាន់ខ្ពស់បាននិយាយថា វេបសាយរបស់ធនគារកណ្តាលរបស់ពួកគេត្រូវបានទទួលរងការវាយប្រហារ ។

ឆ្លើយតបទៅនឹងការព្យាយាមក្នុងការហេគ ធនាគារកណ្តាលរបស់ឥណ្ឌូនេសីុបានធ្វើការរាំងខ្ទប់ការវាយប្រហារមកពី ១៤០ ប្រទេស ដែលមិនដែលធ្វើការភ្ជាប់ទៅកាន់វេបសាយរបស់ខ្លួនសោះឡើយនោះ ដែលក្នុងនោះរួមមានប្រទេសតូចៗមកពីទ្វីបអាហ្វ្រិកផងដែរ – នេះបើតាមទេសាភិបាលរង Ronald Waas បានបញ្ជាក់ប្រាប់ទៅដល់ Reuters ។ លោក Wass បាននិយាយថា មានធនាគារកណ្តាលមួយចំនួនបានទទួលរងគ្រោះ ដោយសារការវាយប្រហារស្រដៀងគ្នានេះដែរ ហើយបានធ្វើការចែករំលែកព័ត៌មានគ្នាអំពី IP addresses ដែលប្រើប្រាស់ដោយ prepetrators ។

យោងទៅតាមមន្ត្រីទាំងនោះបានឲ្យដឹងបន្ថែមទៀតថា មិនមានការខាតបង់ថវិការឡើយចំពោះការវាយប្រហារទៅលើ Bank Indonesia និង Bank of Korea ដោយគ្រាន់តែមានការរំខានតែប៉ុណ្ណោះ (DDos) ហើយក៏ទាន់ដឹងថានរណាជាអ្នកទទួលខុសត្រូវក្នុងការវាយប្រហារនេះដែរ។

នៅក្នុងវិដេអូដែលបានបង្ហោះនៅក្នុង YouTube កាលពីដើមខែឧសភា បានអោយដឹងថា ក្រុម Anonymous នឹងធ្វើយុទ្ធនាការ ៣០ថ្ងៃរបស់ខ្លួន ក្នុងការវាយប្រហារទៅលើវេបសាយ central bank ដែលត្រូវបានដាក់ឈ្មោះថា “Operation Icarus” ។ គ្រាន់តែកន្លៈថ្ងៃច័ន្ទកន្លងទៅនេះ ធនាគារឥណ្ឌូនេសីុចាប់បាន ២៧៣ មេរោគ និង ៦៧០០០ spam emails ទៅកាន់ email server និងវេបសាយរបស់ខ្លួន៕

ប្រភព៖ ZDNET ប្រែសម្រួល៖ SecuDemy.com

Exit mobile version