Artificial Intelligence របស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ Tay បានក្លាយទៅជាអ្នកប្រឆាំងពូជសាសន៍ Nazi ក្នុងពេលតិចជាង ២៤ម៉ោង

Tay គឺជាកម្មវិធីស្វ័យប្រវត្តិមួយ (chatbot) ដែលជាផលិតផលរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វមានលក្ខណៈជា Artificial Intelligence (AI) ដែលបានដាក់ឲ្យដំណើរការនៅលើ Twitter  ត្រូវបានបិទ (មិនឲ្យដំណើរការ) វិញ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីមានការកើនឡើងនូវមតិយោបល់រើសអើងជាតិសាសន៍ ហើយបានបញ្ចេញមតិសរសើរលើកតំកើង Hitler និង bashing feminists ។ 

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានដាក់ឲ្យដំណើរការនូវ  Millennial-inspired artificial intelligence chatbot កាលពីថ្ងៃពុធកន្លងទៅនេះ ហើយអៈអាងថា វានឹងមានភាពវៃឆ្លាតកាន់តែខ្លាំងនៅពេលដែលមានមនុស្សកាន់តែច្រើននិយាយជាមួយវា ។ គោលបំណងចំបងធំបំផុតនោះ នៃការបង្កើត ​Tay គឺអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ (researchers) ធ្វើការដកបទពិសោធន៍ ជាមួយនឹងអ្វីដែលជាការយល់ដឹងបានមកពីកិច្ចសន្ទនា ក៏ដូចជាការរៀនសូត្រអំពីវិធីសាស្ត្រ ដែលមនុស្សធ្វើការនិយាយជាមួយគ្នាទៅវិញទៅមក បន្ទាប់មកកាន់តែឆ្លាតឡើងៗ ។

“The AI chatbot Tay is a machine learning project, designed for human engagement,” a Microsoft spokesperson said. “It is as much a social and cultural experiment, as it is technical. Unfortunately, within the first 24 hours of coming online, we became aware of a coordinated effort by some users to abuse Tay’s commenting skills to have Tay respond in inappropriate ways. As a result, we have taken Tay offline and are making adjustments.”

Tay គឺត្រូវបានដាក់ឲ្យដំណើរការនៅលើ Twitter និង messaging platforms រួមមាន Kik និង ​GroupMe  ដែលមានលទ្ធភាពក្នុងការឆ្លើយតប រួមមាន emojis, GIFs, និងពាក្យកាត់ដូចជា ‘gr8’ និង ‘ur’, ដែលមានគោលដៅក្នុងអាយុចន្លោះពី 18 ទៅ 24ឆ្នាំនៅសហរដ្ឋអាមេរិក – នេះបើតាមក្រុមហ៊ុនម៉ៃក្រូសូហ្វបានអៈអាង ។

ក៏ប៉ុន្តែ ក្រោយប៉ុន្មានម៉ោងនៃការនិយាយលើប្រធានបទ ចាប់ពី Hitler, feminism, sex រហូតដល់ 9/11 conspiracies, Tay ត្រូវបានគេបញ្ឈប់មិនឲ្យដំណើរការតទៅទៀត។ ម៉ៃក្រូសូហ្វបានបិទវាមិនឲ្យដំណើរការ សម្រាប់ធ្វើការ “upgrades” បន្ទាប់ពីវា (Tay) ចាប់ផ្តើមធ្វើការបញ្ចេញមតិ (tweeting) វាយប្រហារទៅលើមនុស្ស ហើយឈានទៅដល់ការនិយាយគាំទ្រដល់ Nazi ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានលុបចោលនូវពាក្យពេជន៍មិនល្អមួយចំនួនផងដែរ។

ពាក្យពេជន៍ចុងក្រោយរបស់ Tay –  “c u soon humans need sleep now so many conversations today thx,” ដែលអាចជារបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វធ្វើការបិទវា ។

នេះគឺជាគ្រោះថ្នាក់នៃ Artificial Intelligence ដែលយើងទាំងអស់គួរតែមានការប្រុងប្រយ័ត្ន និងរៀនសូត្រពីវា (Tay) ។

ប្រភព៖ The Hacker New / ប្រែសម្រួល៖ SecuDemy.com

Exit mobile version