ក្រុមហ៊ុន Apple កាលពីថ្ងៃច័ន្ទកន្លងទៅនេះបានបញ្ចេញការធ្វើបច្ចុប្បន្នភាពជាបន្ទាន់មួយសម្រាប់ iOS, macOS, និង watchOS ដើម្បីធ្វើការជួសជុលទៅលើចំនុចខ្សោយថ្ងៃសូន្យ (Zero-Vulnerability) ចំនួន ៣ បូករួមទាំងជួសជុលទៅលើចំនុចទី៤ ដែលក្រុមហ៊ុនបាននិយាយថា បាននឹងកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា។
ចំនុចខ្សោយទាំងអស់នោះមាននៅក្នុង WebKit ប្រើប្រាស់នៅក្នុង Safari និងកូនកម្មវិធីផ្សេងៗទៀត (third-party) នៅក្នុង Web browsers នៅក្នុង iOS ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដនៅក្នុងឧបករណ៍របស់ជនរងគ្រោះ។ ចំនុចខ្សោយទាំងនោះត្រូវបានដាក់េលខកូដ CVE-2021-30663, CVE-2021-30665, CVE-2021-30666។
ការបញ្ចេញនូវការជួសជុលកំហុសឆ្គងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុន Apple ទើបបានបញ្ចេញនូវជំនាន់ iOS 14.5 និង macOS Big Sur 11.3 ជាមួយនឹងការជួសជួលកំហុសឆ្គងមួយចំនួនធំផងដែរ។
អ្នកប្រើប្រាស់ផលិត Apple ទាំងអស់ សូមធ្វើការអាប់ដេតជាបន្ទាន់៕