GeneralSecurity News

Apple iOS bug lets fake apps sneak onto iPhones, iPads

តើអ្នកចង់ធ្វើការ Hack ចូលទៅក្នុង iphone មែនទេ? មានកម្មវិធីដែលអាចធ្វើទៅបាន

អ្នកវាយប្រហារបានរកឃើញនូវវិធីថ្មីមួយ ដែលអាចបំបែក ហើយជ្រៀតចូល (hack) ទៅក្នុងឧបករណ៍របស់ក្រុមហ៊ុន Apple ដោយប្រើប្រាស់នូវ Web pages, text messages និង emails ទៅកាន់អ្នកប្រើប្រាស់ ដើម្បីបន្លំឲ្យគាត់ទាញយកនូវកម្មវិធីក្លែងក្លាយ ដែលអាចបណ្តាលឲ្យមានការជ្រៀបចេញ (leak) នូវព័ត៌មានរបស់អ្នកប្រើប្រាស់ នេះបើតាមរបាយការណ៍មកពីក្រុមហ៊ុន FireEye

យល់ដឹងបន្ថែមពី Phishing (video)

វាមិនទាន់មានភស្តុតាងបញ្ជាក់ថា អ្នកវាយប្រហារ (hacker) បានចាប់ផ្តើមវាយលុកនៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែ FireEye បាននិយាយថា ចំនុចខ្សោយនៅក្នុង Apple’s iOS (កម្មវិធីក្លែងក្លាយ) ពេលដែលបញ្ចូលទៅក្នុងឧបករណ៍របស់អ្នក អាចជំនួស (replace) នូវកម្មវិធីពិតប្រាកដ (genuine app) ដែលយើងបានបញ្ចូលត្រឹមត្រូវតាម Apple’s App Store។

នៅពេលដែលកម្មវិធីក្លែងក្លាយនោះត្រូវបានបញ្ចូលទៅក្នុងឧបករណ៍អ្នក វាអាចធ្វើការលួចយកព័ត៌មានផ្ទាល់ខ្លួន ហើយបន្ទាប់មកធ្វើការបញ្ជូនត្រលប់ទៅកាន់ Hackers ដោយមិនឲ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ ហើយដែលបច្ចេកទេសនេះ FireEye បានឲ្យឈ្មោះថា “Masque Attack”។

FireEye បាននិយាយថា ចំនុចខ្សោយនេះគឺប៉ៈពាល់ទៅដល់រាល់ឧបករណ៍ Apple ទាំងអស់ដែលដំណើរការ iOS ជំនាន់ទី ៧ ឡើងទៅ ដោយមិនគិតថា ឧបករណ៍នោះ Jailbreak ឬមិនបាន Jailbreak ឡើយ។ វាមានន័យថា មានប្រមាណជា ៩៥ភាគរយ នៃរាល់កម្មវិធីទាំងអស់កំពុងប្រើប្រាស់ គឺមានចំនុចខ្សោយនេះ។ ក្រុមហ៊ុន Apple លក់បាន ៥១.៦លានកម្មវិធី សម្រាប់ iPhones និង iPads នៅក្នុងកំឡុង៣ខែតែប៉ុណ្ណោះ (កក្កដា សីហា កញ្ញា ២០១៤)។

នេះគឺជាលើកទី២ ហើយក្នុងពេលថ្មីៗនេះ ដែលអ្នកស្រាវជ្រាវបានបញ្ចេញពីចំនុចខ្សោយរបស់ Apple ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Palo Alto Networks បានបញ្ចេញនូវការរកឃើញរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យ កម្មវិធីមិនបានត្រួតពិនិត្យ (unapproved) ដែលរកបានតាមអ៊ិនធឺណេត អាចឆ្លងមេរោគចូលទៅក្នុង iPhones នៅពេលដែលបានដោតចូលទៅក្នុង Mac computers។ ការវាយប្រហារនេះ ត្រូវបានដាក់ឈ្មោះថា WireLurkers ដែល ត្រូវបានរកឃើញដំបូងនៅចិន ហើយវាផ្អែកទៅលើចំនុចខ្សោយដូចគ្នា ដែល FireEye បានបញ្ចេញកាលពីថ្ងៃច័ន្ទ។

វិធីសាស្ត្រការពារ
– កុំបញ្ចូលកម្មវិធីផ្តេសផ្តាស មិនមែនមកពី Apple App Store
– មិនត្រូវចុច Install នៅលើ pop-up ដែលលោតចេញមកពីក្នុងវិបសាយនោះទេ
– បើសិនជាបើកកម្មវិធីទៅ វាមានបង្ហាញផ្ទាំងមួយថា “Untrusted App Developer” សូមចុចទៅលើពាក្យ “Don’t Trust” ហើយលុប (uninstall) កម្មវិធីនោះចេញភ្លាម

ព័ត៌មានបន្ថែម៖

http://www.fireeye.com/blog/technical/cyber-exploits/2014/11/masque-attack-all-your-ios-apps-belong-to-us.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button