ISAC Cambodia (InfoSec)
GeneralSecurity News

“Anonymous” hackers charged for targeting Australia, Indonesia

ជនជាប់ចោទពីររូបដែលត្រូវបានចោទថាជាសមាជិកនៃក្រុមអ្នកវាយប្រហារអន្តរជាតិ ​Anonymous ត្រូវបានចោទប្រកាន់ដោយអាជ្ញាធរអូស្ត្រាលី ក្នុងថ្ងៃព្រហស្បតិ៍នេះ ទៅលើការវាយប្រហារវិបសាយក្នុងស្រុក និងវិបសាយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលអ្នកទាំងពីរនេះត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Perth និង Sydney។

អាជ្ញាធរអូស្ត្រាលីបាននិយាយថា បុរសពីរនាក់ដែលមានអាយុ ១៨ឆ្នាំ និង ៤០ឆ្នាំ ហើយដែលបានស្គាល់គ្នាតាមបណ្តាញអ៊ិនធឺណែតនោះ បានធ្វើការវាយប្រហារទៅលើអង្គភាពនានា មានដូចជា ប្រតិបត្តិករអ៊ិនធឺណែតធំៗ និង Web servers មួយចំនួនដែលរក្សាទុកនូវវិបសាយរដ្ឋាភិបាល។

“ការធ្វើឲ្យខូចខាត ឬក៏រំខានទៅដល់បណ្តាញទំនាក់ទំនង ទៅកាន់ ឬមកពីបណ្តាញកុំព្យូទ័រ គឺជាសកម្មភាពឧក្រិដ្ឋ ហើយនឹងត្រូវទទួលលទ្ធផលធ្ងន់ធ្ងរ” នេះបើតាម Australian Federal Police  បាននិយាយ។

Hard-drives ជាច្រើន និងឧបករណ៍ពាក់ព័ន្ធដទៃទៀត ត្រូវបានរឹបអូសយក ហើយនឹងរំពឹងថានឹងត្រូវចំណាយពេលរាប់ខែ ដើម្បីធ្វើការវិភាគនូវទិន្នន័យទាំងឡាយដែលមានរក្សាទុកនៅក្នុង hard-drives  ទាំងនោះ។

កាលពីឆ្នាំ ២០១២ ក្រុមនេះបានចេញមកអៈអាងទទួលខុសត្រូវ ក្នុងការធ្វើឲ្យម៉ាស៊ីនមេ (computer server) របស់ ​Australis’a domestic spy agency ត្រូវបានបិទជាបណ្តោះអាសន្ន។

បុរសអាយុ ៤០ឆ្នាំ ត្រូវបានចោទពីបទជួយទៅដល់ ការកែប្រែទិន្នន័យដោយមិនមានសិទ្ធអនុញ្ញាតនៃបណ្តាញកុំព្យូទ័រ នៃ Melbourne IT Ltd’s នៅក្នុងទីក្រុង ​​Brisbane ដែលជាហេតុធ្វើឲ្យមានការខូតខាត និង ការកែប្រែទិន្នន័យដោយមិនមានសិទ្ធិអនុញ្ញាត ទៅលើមាស៊ីនរក្សាទុកទិន្នន័យវិបសាយ (web servers) របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។

បុរសអាយុ ១៨ឆ្នាំ ម្នាក់ទៀតត្រូវបានចោទពីបទធ្វើការកែប្រែទិន្នន័យដោយមិនមានសិទ្ធិអនុញ្ញាតទៅលើប្រតិបត្តិករអ៊ិនធឺណែត Netspeed ISP នៅទីក្រុង Canberra និងកែប្រែទិន្នន័យដោយមិនមានសិទ្ធិអនុញ្ញាតទៅលើទិន្នន័យដែលត្រូវបានហាមឃាត់ (restricted data) របស់  ACT Long Service Leave Board នៅ Canberra ផងដែរ។

ព័ត៌មានបន្ថែម៖

http://www.channelnewsasia.com/news/asiapacific/anonymous-hackers-charged/1116730.html?cid=FBINT

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button