Anonymous Hacked World Largest Platinum Producer
ក្រុម Anonymous hacker បានធ្វើការ hack ចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន Anglo America និងបញ្ចេញនូវដាតាបេសទាំងមូល (complete database) ទៅក្នុង online។ ដាតាបេសទាំងនោះរួមមាន ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកវិនិយោគចំនួន ១២២ និងទិន្នន័យរបស់ share holders ចំនួនជាង ៤០០ និងដាតាបេសផ្សេងទៀង ផងដែរ។
Anglo American គឺជាក្រុមហ៊ុនពហុជាតិអង់គ្លេស ដែលមានទីតាំងធំនៅទីក្រុងឡុងចក្រភពអង់គ្លេស។ វាគឺជាក្រុមហ៊ុនផលិត platinum និង mine ដ៏ធំជាងគេនៅក្នុងពិភពលោក ហើយក្នុងនោះក៏មានផ្សេងៗទៀត diamonds, copper, nickel, iron ore និង metallurgical និង thermal coal។
ការវាយប្រហារទៅលើក្រុមហ៊ុន Anglo American គឺជាផ្នែកមួយនៃប្រតិបត្តិការដ៏ធំរបស់ Anonymous – Operation Green Rights។ នៅក្នុងសេចក្តីប្រកាសនោះ Hackers បាននិយាយថា “Anglo American, you destroy nature and pursue and kill indigenous people. We say enough to all of this“។