ស្វែងយល់អំពី Analog beamforming vs. digital beamforming vs. hybrid beamforming

ជាដំបូងអ្នកអាចស្វែងយល់តើអ្វីទៅជា beamforming តាមរយៈវិដេអូខាងក្រោម៖
១. Analog beamforming
Analog beamforming គឺជា single-stream beamforming, ក្នុងនោះស៊ីញ៉ាល់ រឺ លំហូរទិន្នន័យ data stream តែមួយគត់ត្រូវបានដាក់ (feed) ទៅសមាសធាតុអង់តែននិមួយៗនៃ antenna array ហើយមាន beam តែមួយគត់ដោយបង្កើតឡើង ដោយ array នេះ ដូច្នេះស៊ីញ៉ាល់ដែលបានបញ្ជូនមាន main-lobe តែមួយរួមជាមួយនឹង side-lobes ដែលមិនចង់បានមួយចំនួន។

២. Digital beamforming
ឬហៅថា Baseband beamforming រឺហៅថា precoding:
- ក្នុងបរិបទ LTE/5G, MU-MIMO មានន័យដូចគ្នានឹង digital beamforming ដែរ
- ផ្សាយ beam ច្រើនក្នុងពេលតែមួយចេញពីសំនុំដូចគ្នានៃបណ្តាសមាសធាតុនៃអង់តែន (បណ្តា beam ខុសគ្នាត្រូវបានដាក់ត្រួត superimpose លើបណ្តាសមាសធាតុ នៃ array អង់តែនតែមួយ), ដែល beam និមួយៗសំរាប់អ្នកប្រើ user ដោយឡែកៗពីគ្នា (សំរាប់បំរើក្នុងករណីប្រើប្រាស់នៃ 5G)
- ដោយ RF chain (រឺ transceiver) មួយត្រូវតរភ្ជាប់ជាមួយនឹងសមាសធាតុអង់តែនមួយ (ចំនួន RF chains ប៉ុណ្ណាត្រូវបានតរភ្ជាប់ទៅនឹងចំនួននៃសមាសធាតុអង់តែនប៉ុណ្នឹងដែរ), ធ្វើអោយ digital beamforming មានការចំនាយខ្ពស់និងស៊ីភ្លើងច្រើន

៣. Hybrid beamforming
- ក្នុងការអនុវត្តន៍ជាក់ស្តែង, ដើម្បីកាត់បន្ថយចំនាយលើចំនួននៃ RF chains ច្រើន, hybrid beamforming ត្រូវបានដាក់ស្នើជារចនសម្ព័ន្ធជំនួសអោយ Digital beamforming
- Hybrid beamforming បញ្ចូលរួមគ្នារវាងរចនាសម្ព័ន្ធ analog beamforming និង digital beamforming។ ក្នុងនោះ ចំនួន RF chain មានកំនត់ ហើយ RF chain មួយនឹងតរភ្ជាប់ទៅកាន់សមាសធាតុអង់តែននៃ antenna array មួយ។


ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ