ISAC Cambodia (InfoSec)
Security NewsVulnerability

A Web encryption vulnerability opens ‘encrypted’ data to hackers

ចំនុចខ្សោយនៅក្នុង SSL នឹងបណ្តាលឲ្យទិន្នន័យត្រូវបញ្ចេញដោយមិនមានការបំលែង

មើលទៅដូចជា Secure Sockets Layer (SSL) encryption ដែលយើងទាំងអស់គ្នាតែងតែពឹងពាក់លើ សម្រាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពនោះ គឺមានចំនុចខ្សោយ។

ថ្ងៃនេះ អ្នកស្រាវជ្រាវក្រុមហ៊ុន Google បានចេញសេចក្តីប្រកាសថា ពួកគេបានរកឃើញនូវចំនុចខ្សោយ នៅក្នុង SSL 3.0 protocol។ ចំនុចខ្សោយនេះ អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីស្ទាក់ចាប់យកនូវទិន្នន័យសំខាន់ៗ ដែលយើងសន្មតថាវានឹងធ្វើការបំលែង រវាងម៉ាស៊ីនកូន និងម៉ាស៊ីនមេ។

ការវាយប្រហារដំណាក់កាលដំបូងគឺ ចាប់ផ្តើមពីការប្រាប់ទៅដល់ម៉ាស៊ីនកូន (client) ថាម៉ាស៊ីនមេ ​(server) មិនគាំទ្រ (support) នូវ TLS (Transport Layer Security) protocol ដែលមានសុវត្ថិភាពខ្ពស់ឡើយ ហើយបង្ខំឲ្យម៉ាស៊ីនកូនធ្វើការភ្ជាប់តាមរយៈ SSL 3.0។ ចាប់ពីចំនុចនេះមក ការវាយប្រហារលក្ខណៈ main-in-middle attack អាចធ្វើការបំលែងមកវិញ ​(decrypt) នូវ secure HTTP cookies។ Google បានហៅ វិធីសាស្ត្រនេះថា POODLE (Padding Orcale on Downgraded Legacy Encryption)។

និយាយក្នុងន័យម៉្យាងទៀតនោះគឺថា ទិន្នន័យរបស់អ្នកមិនបាន encrypted បន្តទៀតឡើយ។ អ្នកស្រាវជ្រាវ Google ដែលមានឈ្មោះ Bodo Möller, Thai Duong and Krzysztof Kotowicz បានផ្តល់អនុសាស្ត្រឲ្យធ្វើការបិទនូវ SSL 3.0 នៅលើម៉ាស៊ីនមេ និងកូន ដែលធ្វើឲ្យម៉ាស៊ីនមេ និងម៉ាស៊ីនកូននឹងធ្វើការជ្រើសរើសជា default យកនូវ more secure TSL ដែលធ្វើឲ្យការវាយប្រហារមិនអាចដំណើរការបានឡើយ។

សម្រាប់អ្នកប្រើប្រាស់ធម្មតា បើសិនជា Browser របស់អ្នកគាំទ្រ SSL 3.0 សូមធ្វើការបិទវា ឬក៏ប្រើប្រាស់នូវកម្មវិធីតូចមួយ (tool) ដែលគាំទ្រនូវ TLS_FALLBACK_SCSV (Transport Layer Security Signalling Cipher Suite Value), ដែលវាអាច ធ្វើការទប់ស្កាត់មិនឲ្យមានការវាយប្រហារនេះ ។

ក្រុមហ៊ុន Google និយាយថាខ្លួននឹងចាប់ផ្តើមធ្វើតេស្តទៅលើ ​Chrome ហើយនឹងធ្វើការដកចេញនូវ SSL 3.0 ទាំងស្រុងចេញពីក្នុងផលិតផលរបស់ខ្លួន ទាំងអស់ ដោយចាប់ផ្តើមពីខែក្រោយទៅ។ ក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Google ក៏មាននូវ Chromium patch សម្រាប់ឲ្យយើងប្រើប្រាស់ ដើម្បីទប់ស្កាត់មិនឲ្យមានការប្រើប្រាស់នូវ SSL 3.0 ផងដែរ។

ក្នុងបញ្ហានេះផងដែរ Mozilla មានផែនការក្នុងការ បិទនូវ SSL 3.0 នៅក្នុង Firefox ផងដែរ ។ “SSLv3 នឹងធ្វើការបិទដោយស្វ័យប្រវត្តិនៅក្នុង Firefox 34 ដែលនឹងចេញក្នុងថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ ។”

បើសិនជានណាម្នាក់ចាប់អារម្មណ៍ ក្នុងការបិទនូវ ​SSL 3.0 ក្នុងពេលនេះ អ្នកអាចធ្វើតាមវិធីសាស្ត្រនេះ SSL Version Control add on for Firefox ។

ព័ត៌មានបន្ថែម៖

https://www.openssl.org/~bodo/ssl-poodle.pdf

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button