ISAC Cambodia (InfoSec)
GeneralSecurity News

Uber ចែករំលែកទិន្នន័យ ១២ លាននាក់ជាមួយនិយ័តករអាមេរិក

នៅក្នុងរបាយការណ៍ទីមួយរបស់ខ្លួន ( first transparency report ) របស់ក្រុមហ៊ុន Uber បានឲ្យយើងដឹងថា ក្រុមហ៊ុនបានផ្តល់នូវព័ត៌មានអ្នកដំណើរ និងអ្នកបើកបរច្រើនជាង ១២លាននាក់ ក្នុងរង្វង់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៥ ទៅឲ្យនិយ័តករអាមេរិក មានដូចជា California Public Utilities Commission ផងដែរ។ ទំហំនៃសំណើរនេះ មានចាប់ពីទិន្នន័យអំពីចំនួននៃការធ្វើដំណើរ រហូតដល់ទីតាំង GPS co-ordinates ផងដែរ។ 

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Uber ទទួលបានសំណើរចំនួន ៦១៣ ពីអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងចំណោមនោះ មាន ៤០៨ ករណី ជាអ្នកដំណើរ និងអ្នកបើកបរចំនួន ២០៥ ដែលសំណើរភាគច្រើនគឺពាក់ព័ន្ធទៅនឹង fraud ឬការលួច credit card ។

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដោយរួមមានទាំង Google, Twitter និង Facebook បានបញ្ចេញនូវ transparency reports ប៉ុន្តែភាគច្រើន គឺផ្តោតតែទៅលើអ្វីដែលបានចែករំលែកជាមួយភ្នាក់ងារមានសមត្ថកិច្ច។

និយ័តករតែងតែត្រូវការទិន្នន័យមួយចំនួន ដូចគ្នាទៅនឹងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះដែរ។ ប៉ុន្តែនៅក្នុងករណីភាគច្រើន ខាងនិយ័តករតែងតែស្នើសុំដោយមិនមានការ ពន្យល់ហេតុអ្វីបានជាខ្លួនត្រូវការព័ត៌មាននោះ ហើយខ្លួននឹងប្រើប្រាស់ព័ត៌មាននោះយ៉ាងដូចម្តេច ។

ក្រុមហ៊ុន Uber ដែលមានតម្លៃប្រមាណជា  $62.5bn ក៏ទទួលបាននូវ ៣៤ករណីពី airport authorities ផងដែរ។ នៅក្នុងនោះផងដែរ Uber បានបញ្ចេញនូវលិខិតមួយស្តីពី statement known as a warrant canary, ដែលបាននិយាយថា ខ្លួនមិនទាន់បានទទួលនូវលិខិតអំពី National Security ឬ FISA (Foreign Intelligence Surveillance Act) ឬដីការតុលាការនៅឡើយទេ ដែលពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ ឬចារកម្ម ៕

ប្រភព: BBC / ប្រែសម្រួលដោយ: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button