ISAC Cambodia (InfoSec)
Security NewsVulnerability

ទូរស័ព្ទ និង Tablets របស់ Samsungs មួយចំនួន អាចឲ្យ hacker ចូលគ្រប់គ្រងបាន

ទូរស័ព្ទ និង Tablets របស់ក្រុមហ៊ុន Samsung ភាគច្រើនជាងកន្លះឡូ គឺមានចំនុចខ្សោយ ដែលអាចអនុញាតឲ្យ hackers ចូរគ្រប់គ្រងបានទាំងស្រុង នេះបើតាមព័ត៌មាន ដែលដាក់ បង្ហាញនៅក្នុង វេទិការអ្នកអភិវឌ្ឍន៍កម្មវិធី Android (XDA Developers)។

បញ្ហានេះមិនមែនបណ្តាលមកពីកម្មវិធី Android នោះទេ ប៉ុន្តែវាកើតមានជាមួយនឹងជំនាន់ 4410 និង 4412 នៃ Exynos chip ដែលក្រុមហ៊ុន Samsung បានដាក់នៅក្នុង ឧបករណ៍របស់ខ្លួន ជាច្រើននោះ។ ក្រុមហ៊ុន Samsung ក៏ហៅជំនាន់នោះថា Exyno 4 Dual 45nm និង Exynos 4 Quad។

អាស្រ័យទៅតាមរបាយការណ៍ភាគច្រើន ទូរស័ព្ទដែលរងផលប៉ៈពាល់នោះមានជំនាន់ខ្លះនែទូរស័ព្ទប្រភេទ Samsung Galaxy Note, ភាគច្រើនឬក៏ទាំងអស់នៃជំនាន់ Samsung Galaxy Note II, ជំនាន់អន្តរជាតិ នៃ Samsung Galaxy SII និង SIII និងភាគខ្លះទៀតនៃ Meizu MX, ដែលផលិតឡើងដោយក្រុមហ៊ុនចិន។

ជំនាន់ LTE នៃ Samsung Galaxy SII និង SIII និង Galaxy SII, SIII ដែលលក់ដោយផ្ទាល់ ដោយក្រុមហ៊ុន US និង Canada មិនមានផលប៉ៈពាល់ឡើយ លើកលែងតែ ជំនាន់ Bell Canada នៃ Galaxy SII។

ចំពោះ Galaxy Note II នៃ⁣ AT&T , Verizon Wireless និង ជំនាន់អន្តរជាតិ គឺទទួលរងគ្រោះដោយបញ្ហានេះ។ ចំណែកឯ tablet ដែលរងគ្រោះនោះមាន Galaxy Tab 7.0 Plus, Galaxy Tab 7.7 និង Galaxy Tab 10.0។ ចំពោះ Google Nexus 10 មិនងមានផលប៉ះពាល់ឡើយ។

ក្រុមហ៊ុន Samsung មិនអាចទំនាក់ទំនងភ្លាមៗដើម្បីឆ្លើយតបទៅនឹងបញ្ហានោះបានទេ។

កំហុសឆ្អងទាំងនេះ អាចអនុញ្ញាតឲ្យមានការគ្រប់គ្រងទាំងមូលនូវ physical memory ដែលមានភាពសំខាន់ សម្រាប់ធ្វើការ roots ឧបករណ៍។

ប្រភព៖ http://www.nbcnews.com/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button