តាមប្រភពព័ត៌មានពី BBC បានឱ្យដឹងថាក្រុមហ៊ុន BitMart – Crypto currency exchange បាននិយាយថា ចោរព័ត៌មានវិទ្យាបានលួចយក tokens ដែលមានតម្លៃជាសាច់ប្រាក់ចំនួនប្រហែល 150 Million USD ចេញពីក្នុង hot-wallets របស់ខ្លួន។
ការលួចខាងលើនេះ គឺប៉ៈពាល់ទៅដល់ tokens នៅក្នុង Ethereum និង Binance Smart Chain ហើយដែល wallets ដទៃទៀតមិនមានបញ្ហាឡើយ។ ក្រុមហ៊ុន Bitmart បានធ្វើការព្យួរប្រតិបត្តិការរបស់អតិថិជនរហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត។
ក្រុមហ៊ុនបានបន្ថែមថា រហូតមកដល់ពេលនេះខ្លួនកំពុងតែធ្វើការសន្និដ្ឋានអំពីបច្ចេកទេសនៃការហេគចូលប្រព័ន្ធរបស់ខ្លួន ដោយការត្រួតពិនិត្យទៅលើបញ្ហាសន្តិសុខនានា។
អ្នកវិនិយោគភាគច្រើនបានផ្តល់អនុសាសន៍ឱ្យធ្វើការបង្វែរនូវ crypto-currency ទាំងឡាយណាដែលមិនត្រូវការសម្រាប់ការដោះដូរប្រចាំថ្ងៃ ទៅកាន់ទីតាំងរក្សាទុក (cold storage) ដែលមិនមានភ្ជាប់ទៅកាន់អុីនធឺណិត។
មានពេលខ្លះ អតិថិជនទទួលបានការសងប្រាក់ទាំងស្រុង ពេលខ្លះទទួលបានការសងប្រាក់ខ្លះៗ និងពេលខ្លះទៀតនោះក្រុមហ៊ុនអាចក្ស័យធន និងមានពេលម្តងកាលដែលចោរព័ត៌មានវិទ្យាធ្វើការបង្វិលសាច់ប្រាក់ឱ្យមកក្រុមហ៊ុនវិញ៕