ភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit សម្រាប់ Android អាចឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន
កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play Store កាលពីឆ្នាំ២០១៩។
ប៉ុន្តែកាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Trend Micro បានបង្ហាញពីភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit ដែលអាចឱ្យជនអនាមិកជ្រៀតចូលទៅក្នុងទូរសព្ទទរបស់អ្នកប្រើប្រាស់បាន។ លោក Echo Duan ដែលជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាបានឱ្យដឹងថា ក្រុមជនខិលខូចអាចប្រើប្រាស់កម្មវិធីដែលមានមេរោគតាមរយៈកម្មវិធី SHAREit ដើម្បីធ្វើការទាញយកទិន្នន័យ ហើយជាងនេះទៅទៀតពួកគេក៏អាចប្រើទូរសព្ទពីចម្ងាយបានទៀតផង។
បច្ចុប្បន្នក្រុមហ៊ុនកម្មវិធី SHAREit ពុំទាន់បានធ្វើការកែសម្រួលទាក់ទងនឹងបញ្ហានេះទេ ទោះបីជាក្រុមហ៊ុនសន្តិសុខ Trend Micro បានជូនដំណឹងឱ្យក្រុមហ៊ុនអស់រយៈពេល ៣ខែកន្លងមកហើយនោះក្ដី ដូច្នេះក្រុមហ៊ុនសន្តិសុខបានធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធី SHAREit គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី៥៩របស់ក្រុមហ៊ុនចិនដែលប្រទេសឥណ្ឌាបានបិទដំបូងគេកាលពីឆ្នាំកន្លងទៅ៕
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280