ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បាន
យោងតាមការផ្សាយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បានកាន់តែងាយស្រួល
បន្ទាប់ពីការប្រកាសដាក់ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជាកម្មវិធី Signal និងកម្មវិធី Telegram ដែលនេះបានធ្វើឱ្យក្រុមហ៊ុនទាំងពីរមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ដើម្បីទាក់ទាញចំនួនអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលចង់ធ្វើការផ្លាស់ប្ដូរពីកម្មវិធីផ្សេងៗទៀតមានដូចជា WhatsApp, Line និង KakaoTalk មកកម្មវិធី Telegram ផងនោះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយថែមទាំងបានធ្វើការផ្សព្វផ្សាយណែនាំដល់អ្នកប្រើប្រាស់ក្នុងការទាញយកទិន្នន័យដូចជាសារពីកម្មវិធីចាស់ទៀតផង។សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុន Telegram តាមតំណភ្ជាប់ដូចខាងក្រោម៖https://telegram.org/blog/move-history
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280