ISAC Cambodia (InfoSec)
GeneralSecurity News

សូមប្រុងប្រយ័ត្នបទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារ!

យោងតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកបទល្មើសបច្ចេកវិទ្យា​ ដែលកំពុងផ្តោតគោលដៅលើគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនា​ ក្នុងព្រះរាជាណាចក្រកម្ពុជា តួរយ៉ាង៖ ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Logic Hacking) និងការក្លែងបន្លំផ្សេងៗ។

– ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសឆបោកផ្សេងៗ (ឧទាហរណ៍៖​ ផ្ស​ព្វផ្សាយកម្មវិធីរង្វាន់ផ្សេងៗ​ តាមរយៈសារអេឡិចត្រូនិក​ ឬសារ​ SMS ផ្តល់តំណភ្ជាប់​ Phishing ឬបន្លំជាបុគ្គលិកធនាគារ។ល។) ដើម្បីលួងលោមម្ចាស់គណនីធនាគារ ផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។

– ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជនបានប្រើប្រាស់ចន្លោះខ្វះខាតផ្នែកសន្តិសុខប្រព័ន្ធ (Internet / Mobile Banking) កេងបន្លំតួនាទីកម្មវិធីប្រព័ន្ធធនាគារ ឬលួចចូលក្នុងគណនីអុីម៉ែលសម្ងំលួចមើលការឆ្លើយឆ្លងស្តីពីការទូរទាត់ប្រាក់ និងបោកបញ្ឆោតជនរងគ្រោះផ្ទេរប្រាក់។

– ក្រៅពីបទល្មើសដូចរៀបរាប់ខាងលើ ក៏នៅមានករណីក្លែងបន្លំផ្សេងៗមួយចំនួនទៀត ដែលបានប្រេីប្រាស់ដោយឧក្រិដ្ឋជន តួរយ៉ាង៖ ការបញ្ឆោតផ្ទេរប្រាក់តាមរយៈការទិញទំនិញអនឡាញ ការឆបោកក្នុងសកម្មភាពវិនិយោគ។ល។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោកដូចបានរៀបរាប់ខាងលើ ដោយអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

– ពិចារណា និងធ្វើការផ្ទៀងផ្ទាត់មុននឹងធ្វើការផ្ទេរប្រាក់ឱ្យជនណាម្នាក់។

– សូមប្រើប្រាស់លេខសម្ងាត់ការពារកម្មវិធី ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកទស្សទាយ។

-​ ត្រួតពិនិត្យតំណភ្ជាប់​ (គេហទំព័រ)​ មុននឹងវាយបញ្ចូល​ ឬផ្តល់ព័ត៌មានសម្ងាត់​ តួរយ៉ាង​៖​ លេខគណនី​ លេខអត្តសញ្ញាណប័ណ្ណ​ លិខិតឆ្លងដែន​ លេខសម្ងាត់​ ឬលេខ​OTP។ល។

– ជៀសវាងការផ្តល់នូវព័ត៌មានស្តីពី លេខសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឱ្យជនណាម្នាក់ ទោះបីពួកគេអះអាងថាជាបុគ្គលិកធនាគារក៏ដោយ។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button