SonicWall ត្រូវបានហេគ
ក្រុមហ៊ុន SonicWall ដែលផ្គត់ផ្គង់ផលិតផល Firewall និង VPN បានបញ្ចេញព័ត៌មានកាលពីចុងសប្តាហ៍មុនថា ខ្លួនបានក្លាយទៅជាជនរងគ្រោះនៃការវាយប្រហារជាប់ៗគ្នាទៅលើប្រព័ន្ធផ្ទៃក្នុងរបស់ខ្លួន។
ក្រុមហ៊ុនបានបន្ថែមទៀតថា ចោរបច្ចេកវិទ្យាបានវាយប្រហារដោយប្រើប្រាស់ចំនុចងាយរងគ្រោះ zero-day នៅក្នុងផលិតផល NetExtender VPN client version 10.x និង Secure Mobile Access (SMA) ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើការអាក់េសសពីចំងាយ ទៅកាន់ធនធានផ្ទៃក្នុង (internal resources) ។
ខាងក្រោមនេះគឺជាបញ្ជីនៃឈ្មោះផលិតផលដែលរងគ្រោះ៖
- NetExtender VPN client version 10.x (released in 2020) utilized to connect to SMA 100 series appliances and SonicWall firewalls
- Secure Mobile Access (SMA) version 10.x running on SMA 200, SMA 210, SMA 400, SMA 410 physical appliances, and the SMA 500v virtual appliance
ក្រុមហ៊ុនបានបញ្ចេញនូវការណែនាំបន្ទាន់មួយ ហើយជំរុញឱ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការបើកមុខងារ multi-factor authentication បិទមិនឱ្យ NetExtender អាក់េសសទៅកាន់ firewall រាំងខ្ទប់ការអាក់សេសសទៅកាន់អ្នកប្រើប្រាស់ និងអភិបាលមកពី public IP addresses និងធ្វើការរៀបចំនូវ whitelist access នៅលើ SMA ដើម្បីដោះស្រាយបញ្ហាខាងលើ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.