បែកធ្លាយទិន្នន័យអតិថិជនមួយចំនួន របស់ក្រុមហ៊ុន DigitalOcean
តាមព័ត៌មានពី TheHackerNews បានឱ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុន DigitalOcean ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ Web Hosting នោះ បានជួបប្រទៈនូវឧប្បទេវហេតុសន្តិសុខ (បែកធ្លាយទិន្នន័យ) ដែលបានធ្លាយចេញទិន្នន័យអតិថិជនទៅដល់ជនទីបី (ដែលមិនស្គាល់ និងមិនមានសិទ្ធិអនុញ្ញាត)។
ទោះបីជាក្រុមហ៊ុននេះ មិនទាន់បានធ្វើការប្រកាសព័ត៌មានជាសាធារណៈក៏ដោយ ក៏នាពេលថ្មីៗនេះ ក្រុមហ៊ុនបានចាប់ផ្តើមផ្ញើអុីមែលធ្វើការព្រមានដល់អតិថិជនរបស់ខ្លួនអំពីវិសាលភាពនៃការរំលោភបំពាននេះ។ យោងតាមអុីមែលជូនដំណឹងអំពីការរំលោភបំពានដែលប៉ះពាល់ដល់អតិថិជន បានឱ្យដឹងថា ការលេចធ្លាយទិន្នន័យបានកើតឡើងដោយសារតែការធ្វេសប្រហែស ដែលក្រុមហ៊ុនខ្លួនផ្ទាល់ បាន ទុកឯកសារផ្ទៃក្នុង អាចធ្វើការអាក់េសសពីអុីនធឺណិត ដោយមិនមានពាក្យសម្ងាត់ការពារ។
ឯកសារនោះរួមមាននូវព័ត៌មានអំពី អាស័យដ្ឋានអុីមែល និង/ឬ ឈ្មោះគណនី (ឈ្មោះដែលអ្នកបានដាក់នៅពេលដែលអ្នក sing-up) ក៏ដូចជាទិន្នន័យមួយចំនួនអំពីគណនីរបស់អ្នក ដែលអាចរួមមានដូចជា Droplet count, bandwith usage, ការគំទ្របច្ចេកទេស ឬក៏ព័ត៌មានទំនាក់ទំនងអំពីការលក់, និងទំហំទឹកប្រាក់ដែលអ្នកបានបង់ក្នុងឆ្នាំ២០១៨។
ក្រុមហ៊ុនបានផ្តល់ព័ត៌មានបន្ថែមថា “មានអតិថិជនរបស់យើងតិចជាង ១ភាគរយប៉ុណ្ណោះដែលត្រូវប៉ៈពាល់ដោយបញ្ហានេះ ហើយព័ត៌មានផ្ទាល់ខ្លួនដែលមាននៅក្នុងការបែកធ្លាយនោះគឺ ឈ្មោះគណនី និងអាស័យដ្ឋានអុីមែលតែប៉ុណ្ណោះ។ វាមិនពាក់ព័ន្ធទៅនឹងសកម្មភាពមិនប្រក្រតីក្នុងការអាក់សេសទៅកាន់ប្រព័ន្ធរបស់យើងឡើយ៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com