Cyber Youth Cambodia #2: Case Study on Equifax
Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខអុីនធឺណែតសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើង សម្រាប់យុវជនវ័យក្មេងជាពិេសស គឺសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សានៅតាមវិទ្យាល័យ ឬ/និង សាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ ដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខអុីនធឺណែត។
សហគមន៍ Cyber Youth Cambodia បានរៀបចំ online session លើកទី២ របស់ខ្លួនប្រកបដោយជោគជ័យនាថ្ងៃព្រហស្បត៍ ទី៩ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ៩:៣០នាទីយប់ ដែលមានការចូលរួមពីយុវជនប្រមាណ ៣៥រូប។
ប្រធានបទលើកទី២ នេះគឺពាក់ពន័្ធទៅនឹងការសិក្សាទៅលើករណីក្រុមហ៊ុន Equifax របស់សហរដ្ឋអាមេរិក ។ វាគ្មិនរបស់យើងគឺលោក Lim Kimsreng ដែលជាអ្នកស្រាវជ្រាវសន្តិសុខអុីនធឺណែតនៅកម្ពុជា។
កម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ស្ថាបិកវេបសាយ Secudemy.com សហការណ៍ជាមួយនឹង EZECOM និង Proseth Informatics ហើយដោយមានការគាំទ្រដោយការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។
===================================================
Cyber Youth Cambodia is a Cybersecurity community created for the Youth who are interested or passion to make a career in Cybersecurity.
Cyber Youth Cambodia will conduct the #2 online session on Thursday 9th April 2020 from 20:30 to 21:30.
Topic #1: Case Study on Equifax
Present by: Mr. Lim Kimsreng, Cybersecurity Researcher
Brought to you by Secudemy.com, EZECOM, Proseth Informatics.
Supported by: CamCERT
==================================================
ទាញយកឯកសារដូចខាងក្រោម