GeneralSecurity News
ZeuS Mastermind is the Happy Hacker
កាលពីសប្តាហ៍មុននេះ Happy Hacker អាយុ ២៤ឆ្នាំ ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសថៃ ក្រោមបទចោទ ប្រកាន់ថាបាន លួចលុយអស់រាប់លានដុល្លា ពីក្នុងគណនី online របស់ធនាគារ។ ដោយផ្អែកទៅលើព័ត៌មានថ្មី បានឧិ្យដឹថា hacker នេះគឺជាអ្នកនៅពីក្រោយ ZeuS Trojan ដែលបានប្រើប្រាស់ ដើម្បីទាញយកផលចំណេញ នៅក្រោមឈ្មោះថា “bx1″។ Hacker នេះត្រូវបានចង្អុលបង្ហាញដោយ Microsoft មុនពេលដែលចាប់ផ្តើម ប្រតិបត្តិការដ៏ធំនៃ botnets ដែលគាំទ្រដោយ ZeuS Banking Trojan។
គាត់នៅតែសើចនៅពេលដែលធ្វើសន្និសិទ្ធការសែត ដែលក្នុងនោះប៉ូលីសថៃបានអោយដឹងថា ប្រទេសថៃនឹង ស្វែងរកនិតីវិធីក្នុងការធ្វើបត្យាប័ន Mr. Bendelladj ទៅកាន់រដ្ឋ Georgia សហរដ្ឋអាមេរិច ដែលតុលាការនៅទីនោះ បានចេញដីការចាប់ខ្លួនគាត់។
អាស័យដ្ឋានអ៊ីម៉ែល daniel.h.b@universityofsutton.com និង danieldelcore@hotmail.com ដែល កំណត់ដោយក្រុមហ៊ុន Microsoft នៅក្នុង ឯកសារដាក់ទៅតុលាការសហរដ្ឋអាមេរិច គឺជាប់ពាក់ព័ន្ធ ជាមួយនឹងគាត់។
ប្រភព៖ HotForSecurity