ISAC Cambodia (InfoSec)
GeneralSecurity News

Hackers steal $60 million from Taiwanese bank

កាលពីសប្តាហ៍មុននេះ ហេគឃ័រមួយក្រុមបានធ្វើការវាយប្រហារបំពាន (abused) ទៅលើ SWIFT banking network​ ដើម្បីលួចលុយចំនួន ៦០លានដុល្លា បន្ទាប់ពីបានដាក់បញ្ចូលមេរោគនៅលើម៉ាស៊ីនមេនៃធនាគារតៃវ៉ាន់រួចមក។

ធនាគារតៃវ៉ាន់ដែលមានឈ្មោះថា​ Far Eastern International Bank បានធ្វើការបញ្ជាក់ថា មេរោគត្រូវបានរកឃើញនៅលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ដែលក្នុងនោះរួមមាន PCs​ និង​ Servers ព្រមទាំង​ SWIFT terminal ផងដែរ។

SWIFT (the Society for Worldwide Interbank Financial Telecommunications) គឺជាប្រព័ន្ធមួយដែលអនុញ្ញាតឲ្យធនាគារធ្វើការផ្ញើរលុយទៅវិញទៅមកបានដោយសន្តិសុខ (សុវត្ថិភាព) នៅជុំវិញពិភពលោក។

កាលពីប៉ុន្មានឆ្នាំកន្លងផុតទៅនេះ ក្រុមហេគឃ័រដែលមានគោលដៅវាយប្រហារទៅលើធនាគារដែលប្រើប្រាស់ប្រព័ន្ធ SWIFT បានធ្វើការព្យាយាមក្នុងការលួចនូវទំហំទឹកប្រាក់ដ៏ធំសំបើម (នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦) ប្រមាណជា ៩៥១លានដុល្លាពីធនាគារបង់ក្លាដេសទៅកាន់គណនីនៅក្នុងប្រទេសហ្វីលីពីន។

នៅក្នុងករណីថ្មីបំផុតនេះ (Far Eastern) មេរោគដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃហេគឃ័រ មានលទ្ធភាពក្នុងការបញ្ជាទៅកាន់ SWIFT terminal ដើម្បីបង្វែរ (move) ទឹកប្រាក់ចំនួន ៦០លានដុល្លា ទៅកាន់គណនីធនាគារនៅក្នុងប្រទេស Sri Lanka, Cambodia, និង United States ។

បើយោងតាមនាយករងការិយាល័យធនាគារឈ្មោះថា Sherri Chuang បានឲ្យដឹងថា ធនាគាររបស់ខ្លួនអាចស្រោចស្រង់មកវិញនូវទឹកប្រាក់ចំនួន ៥៧លានដុល្លា ដែលបានផ្ទេរទៅកាន់ប្រទេសកម្ពុជា ១លានដុល្លាដែលបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និង ១,៦លានដុល្លាដែលបញ្ជូនទៅកាន់ប្រទេសស្រីលង្ការ។

ហេគឃ័របានប្រើប្រាស់មេរោគមួយឈ្មោះថា “bespoke”​​។ មានការចាប់ខ្លួនជនសង្ស័យចំនួនពីរ (02) នាក់នៅក្នុងប្រទេសស្រីលង្ការដែលជាប់ ពាក់ព័ន្ធទៅនឹងការវាយប្រហារទៅលើធនាគារ Taiwanese នេះ ហើយដែលជនសង្ស័យផ្សេងទៀតកំពុងត្រូវបានតាមចាប់ខ្លួនផងដែរ។

បើតាម Colombo Gazette បានឲ្យដឹងថាជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់នោះគឺមានឈ្មោះថា Shalila Moonesinghe​ ជានាយកនៃក្រុមហ៊ុនរដ្ឋរបស់ស្រីលង្ការឈ្មោះថា​ Litro Gas​ ដែលជាក្រុមហ៊ុនធំបំផុតក្នុងប្រទេសក្នុងការនាំចូលនិងចែកចាយនូវ LP Gas​។ ប៉ូលីសបានធ្វើការឃាត់ខ្លួនលោក Moonesinghe បន្ទាប់ពីទឹកប្រាក់ចំនួន $1.1 លានដែលលួចនោះត្រូវបានរកឃើញនៅក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់។

មានការងារជាច្រើនណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ដើម្បីការពារនូវចរាចរណ៍ទឹកប្រាក់ដែលលួចដោយហេគឃ័រ។ មិនមែនត្រឹមតែផ្តោតទៅទំហំទឹកប្រាក់នៃការលួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើការខូចខាតនៃការបាត់បង់ទំនុកចិត្តពីសាធារណៈជនទៅប្រព័ន្ធធនាគារ បើសិនជានៅតែបន្តមាន ការលួចចេញពីធនាគារដូច្នេះទៀត។

ប្រភពៈ Tripwire

ប្រែសម្រួល: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button