ISAC Cambodia (InfoSec)
GeneralSecurity News

វេបសាយមានតម្លៃ ២៣លានដុល្លា លក់ដូរទំនិញខុសច្បាប់ត្រូវបានរឹបអូស (DarkWeb Marketplace)

ជាទីបញ្ចប់វាត្រូវបានបញ្ជាក់ច្បាស់ហើយថា វេបសាយទិញ-លក់ផលិតផលខុសច្បាប់របស់ ឧក្រិដ្ឋជនអ៊ិនធឺណិតធំបំផុតមួយមានឈ្មោះថា AlphaBay ត្រូវបានបិទឈប់ដំណើរការ ដោយប្រតិបត្តិការអន្តរជាតិមួយក្រោមយុទ្ធនាការសហការណ៍គ្នារវាង Europol, FBI​, DEA (Drug Enforcement Agency)​ និង Dutch National Police ។

មិនត្រឹមតែវេបសាយ​ AlphaBay​ តែមួយប៉ុណ្ណោះទេ ភ្នាក់ងារមានសមត្ថកិច្ចក៏បានរឹបអូសយក វេបសាយខុសច្បាប់មួយទៀតហៅថា​ HANSA​ (នេះបើតាម Europol បញ្ជាក់នៅក្នុងសន្និសិទ្ធិ សារព័ត៌មាននាពេលថ្មីៗនេះ)។

យោងទៅតាម Europol ក៏បានបង្ហាញផងដែរថា វេបសាយទាំងពីរនេះគឺទទួលខុសត្រូវក្នុងការធ្វើ ពាណិជ្ជកម្មទៅលើវត្ថុខុសច្បាប់ច្រើនជាង ៣៥០,០០០ គ្រឿងមានដូចជាគ្រឿងញៀន អាវុធ និង មេរោគកុំព្យូទ័រ។

កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅនេះ វេបសាយ AlphaBay​ ត្រូវបានបិទយ៉ាងលឿនដោយគ្មាន ការពន្យល់ពីអ្នកអភិបាលគ្រប់គ្រង ដែលធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ក៏ប៉ុន្តែកាលពី សប្តាហ៍មុន វាត្រូវបានគេរាយការណ៍មកថា ការបិទវេបសាយទាំងនោះគឺដោយសារតែការឆ្មក់ចាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចអន្តរជាតិ។ នៅក្នុងនោះក៏មានការចាប់ឃាត់ខ្លួនលោក Alexandre Cazes ជនជាតិកាណាដាអាយុ ២៦ឆ្នាំ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងវេបសាយ AlphaBay ហើយរង់ចាំការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក (តែត្រូវបានធ្វើអត្តាឃាតសម្លាប់ខ្លួននៅក្នុងគុកនាថ្ងៃបន្ទាប់)។

បើតាមលោក Rob Wainwright ដែលជានាយកប្រតិបត្តិនៃ Europol បានឲ្យដឹងថា នេះគឺជាជោគជ័យដ៏ធំមួយរបស់អាជ្ញាធរនៅក្នុង Europe និង US។​ ដោយសារកិច្ចសហការណ៍គ្នាក្នុង​កម្រិតសាកលរបស់អាជ្ញាធរមានសមត្ថកិច្ច គឺប្រៀបបានទៅនឹងការផ្ញើរសារមួយថា យើងមាននូវយន្តការជាក់លាក់ក្នុងការកំណត់អត្តសញ្ញាណឧក្រិដ្ឋជន ទោះបីជានៅក្នុង​ Dark Web​ ក៏ដោយ។

អាជ្ញាធរបានបញ្ចេញព័ត៌មានឲ្យដឹងថា ខ្លួនបានធ្វើការគ្រប់គ្រងដោយសំងាត់ទៅលើវេបសាយ Hansa market កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ហើយរក្សាឲ្យវាដំណើរការយ៉ាងហោច ណាស់អស់រយៈពេលប្រមាណជា ១ខែ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីត្រួតពិនិត្យសកម្មភាព របស់អ្នកទិញ-លក់ ដោយមិនឲ្យពួកគេដឹងខ្លួនឡើយ។ ហើយនៅក្នុងកំឡុងពេលជាមួយគ្នានេះ អាជ្ញាធរបានបិទវេបសាយ AlphaBay ដែលបង្ខំឲ្យអ្នកប្រើប្រាស់ចូលទៅវេបសាយ Hansa ដើម្បី ធ្វើពាណិជ្ជកម្ម។

កំហុសឆ្គងដែលបង្ហាញអត្តសញ្ញាណរបស់អភិបាល

លោក Cazes បានធ្វើនូវកំហុសឆ្គងមួយដែលឧក្រិដ្ឋជនភាគច្រើនធ្វើដែលអាចបង្ហាញនូវ អត្តសញ្ញាណរបស់ខ្លួន ហើយឈានទៅដល់ការចាប់ឃាត់ខ្លួន។ គាត់បានប្រើប្រាស់អ៊ីម៉ែលផ្ទាល់ ខ្លួន (Pimp_Alex_91@hotmail.com)​ ដើម្បីធ្វើការផ្ញើរចេញនូវ welcome & support emails​ ទៅកាន់សមាជិកទាំងអស់នៃវេបសាយ AlphaBay ។

អាជ្ញាធរបានដឹងថា អាស័យដ្ឋានអ៊ីម៉ែលនោះគឺជាកម្មសិទ្ធរបស់បុរសជនជាតិកាណាដា មានឈ្មោះ Alexandre Cazes ដែលកើតថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៩១ ហើយគឺធ្វើការជា នាយកក្រុមហ៊ុនមួយឈ្មោះថា EBX Technologies។

បន្ទាប់ពីការបិទវេបសាយ Silk Road មក​ វេបសាយ AlphaBay ត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៤ ហើយបានក្លាយទៅទីតាំងធំនាំមុខបំផុតមួយនៅក្នុង dark web​ សម្រាប់ការទិញ លក់ផលិតផលខុសច្បាប់ មានដូចជា ថ្នាំញៀន លេខគណនីឥណទានធនាគារដែលលួចបាន មេរោគកុំព្យូទ័រ ។ល។ និង ។ល។

មុនពេលដែលបិទ វេបសាយ​ AlphaBay មានអតិថិជនប្រមាណជា ២០០,០០០នាក់ ហើយនឹង អ្នកផ្គត់ផ្គង់ចំនួន ៤០,០០០នាក់ ដែលមានផលិតផលថ្នាំញៀនប្រមាណជាង ២៥០,000 ប្រភេទ, គណនីឥណទានធនាគារច្រើនជាង ១០០,000 ហើយនឹងឯកសារអត្តសញ្ញាណ, មេរោគកុំព្យូទ័រ, កម្មវិធីសម្រាប់ហេគចូលកុំព្យូទ័រ, ។ល។ និង ។ល។
អាជ្ញាធរក៏បានរឹបអូសយកនូវ Bitcoins ដែលមានតម្លៃ 33.6លានដុល្លាពីក្នុងវេបសាយនោះផង ដែរហើយដែលក្រោយមកទៀតត្រូវបានដាក់ឲ្យដេញថ្លៃដោយ United States Marshals Service (USMS)៕

ឯកសារបន្ថែមៈ

ប្រភព៖

https://www.forbes.com/sites/thomasbrewster/2017/07/20/dark-web-drugs-to-suicide-accused-alexandre-cazes/#196652421250

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button