ISAC Cambodia (InfoSec)
GeneralSecurity News

ជប៉ុន៖ កម្មវីធី Mobile Pay របស់ Seven-Eleven ត្រូវបានហេគ

តាមព័ត៌មានពី Nikkei ASIAN Review បានឱ្យដឹងថា សេវាកម្មទូទាត់ចល័តថ្មីរបស់ក្រុមហ៊ុន Seven & i Holdings ត្រូវបានគេលួចចូលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការដាក់ឱ្យដំណើរការ ដែលជាការវាយលុកមួយចំពោះយុទ្ធសាស្រ្តឌីជីថលរបស់ប្រតិបត្តិករទំនើបរបស់ជប៉ុនមួយនេះ។

ក្រុមហ៊ុនលក់រាយដ៏ធំបំផុតទី2 របស់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទសប្តាហ៍មុនបានបញ្ចេញកម្មវិធី 7pay ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញទំនិញដោយប្រើកម្មវិធីស្មាតហ្វូននៅហាងរបស់ Seven-Eleven នៅប្រទេសជប៉ុនបានចំនួន 21,000 នៅទូទាំងប្រទេស។

គ្រាន់តែពីរថ្ងៃក្រោយមក មានការបញ្ជាក់ថា មានការទូទាត់សាច់ប្រាក់ដោយគ្មានការអនុញ្ញាតត្រូវបានធ្វើឡើងនៅលើគណនីរបស់អ្នកប្រើមួយចំនួន ក្រោយពីពួកគេបានផ្តល់ព័ត៌មានតាមរយៈ សេវាមតិយោបល់អតិថិជន។ ជនរងគ្រោះក៏បានបង្ហោះអំពីបទពិសោធរបស់ខ្លួនផងដែរ។

នេះគឺជាការធាក់ថយក្រោយសម្រាប់បច្ចេកវិទ្យាទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសជប៉ុនដែលមានអត្រាទាបជាងបណ្តាប្រទេសនៅអាស៊ីក្នុងអាត្រានៃប្រតិបត្តិការគ្មានសាច់ប្រាក់ (cashless transaction)។ ប្រទេសនេះកំពុងប្រញាប់ប្រញាលដើម្បីធ្វើឱ្យខ្លួនឯងមានភាពស្និទ្ធស្នាល ងាយស្រួលនឹងការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ។

មកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ក្រុមហ៊ុនបានបញ្ជាក់ថា មានទឹកប្រាក់ប្រហែលជា 55 លានយ៉េន (510.000 ដុល្លារ) ត្រូវបានលួចពីអ្នកប្រើប្រាស់ចំនួន 900 នាក់។ ក្រុមហ៊ុននេះបានផ្អាកសេវានេះ ដោយបញ្ឈប់អ្នកប្រើមិនឱ្យធ្វើការបន្ថែមលុយទៅគណនីរបស់ពួកគេ។

កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ ប៉ូលីសក្រុងតូក្យូបានចាប់ខ្លួនជនជាតិចិនពីរនាក់ដែលសង្ស័យប្រើប្រាស់គណនីរបស់អ្នកដទៃដើម្បីទិញរទេះដាក់បារីអេឡិចត្រូនិចដែលមានតម្លៃប្រហែល 730,000 យេនពី 7-Eleven នៅក្នុងសង្កាត់ Shinjuku របស់តូក្យូ។

វាត្រូវបានគេដឹងកាលពីថ្ងៃសុក្រថា ជនសង្ស័យមួយរូបបានទទួលការណែនាំអំពីឱ្យចូលប្រើប្រាស់គណនីនៃកម្មវិធី 7Pay ដោយគ្មានការអនុញ្ញាតតាមរយៈ WeChat ដែលជាកម្មវិធីផ្ញើសាររបស់ចិនដ៏ពេញនិយម។ នាយកដ្ឋានប៉ូលីសក្រុងបានសង្ស័យថាការចូលរួមរបស់អង្គការឧក្រិដ្ឋកម្មអន្តរជាតិ។

កម្មវិធី 7pay មិនមានការផ្ទៀងផ្ទាត់ពីរជំហាន (two-step authentication) ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់នៅពេលពួកគេចូលសេវាកម្មទេ។ អ្នកជំនាញខាងអ៊ីនធឺណិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការបន្ថែមលក្ខណៈពិសេសសុវត្ថិភាពថ្មីនេះ នឹងចំណាយពេល “យ៉ាងហោចណាស់ 3 ខែ” ឬអាចច្រើនជាងនេះ។

លោក Hiroshi Mikitani ជាស្ថាបនិកមហាសេដ្ឋី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Rakuten បាននិយាយថា “ឧស្សាហកម្មទាំងមូលត្រូវការការធានាថា យើងលើកកម្ពស់កម្រិតសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ។

គោលដៅរបស់រដ្ឋាភិបាល គឺយ៉ាងហោចណាស់ 40% នៃការបង់ប្រាក់ទាំងអស់ត្រូវបានទូទាត់តាមបច្ចេកវិទ្យា cashless នៅពាក់កណ្តាលឆ្នាំ 2020 ។ សេវាកម្មជាច្រើនត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការលួចលុយតាមកម្មវិធី 7pay អាចបង្អាក់អតិថិជនជប៉ុនមិនឱ្យប្តូរ។

PayPay ជាកម្មវិធីទូទាត់សាច់ប្រាក់តាមស្មាតហ្វូនដែលបានដំណើរការដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SoftBank និង Yahoo Japan ក៏បានធ្លាក់ចុះផងដែរក្នុងការប្រើប្រាស់ ដោយសារតែមានការប្រើប្រាស់ដោយមិនមានការអនុញ្ញាត (unauthorized payment) នៅក្នុងខែធ្នូ បន្ទាប់ពីខ្លួនបានចាប់ផ្តើមយុទ្ធនាការផ្តល់រង្វាន់លើកទឹកចិត្តដែលមានតម្លៃ 20% នៃទំហំទឹកប្រាក់ដែលបានទិញ៕

ប្រភព៖ Nikki ASIAN Review [បើកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩]

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button