ស្វែងយល់អំពី 5G NR Spectrum Band

ស្តង់ដារ 5G សាកលសំរាប់ air interface ដែលផ្អែកលើ OFDM ថ្មី (ពោលគឺ Scalable OFDM Numerology ដែលអនុញ្ញាត្តិអោយគំលាត sub-carrier spacing អាចប្រែប្រួលបាន) ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ភាពសំបូរបែបនៃ ប្រភេទគ្រឿងឧបករណ៍ 5G, សេវាកម្ម, និងការដាក់អោយដំនើរការព្រមទាំងបង់ស្បិចត្រូមជាដើម។ 

5G NR រំពឹងថានឹងបង្កើនប្រសិទ្ធិភាពស្បិចត្រូមព្រមទាំងទ្រទ្រង់ដល់គំលាតបង់នៃកាណាល់ដែលមានវិសាលភាពធំជាងច្រើនបើធៀបទៅប្រព័ន្ធដែលមានបច្ចុប្បន្ននេះ។ 5G NR នឹងក្លាយទៅជាមធ្យោបាយដែលមានលក្ខណះបត់បែនដ៏ខ្ពស់បំផុតក្នុងការទាញយកផលពីការជ្រើសរើសស្តិចត្រូមដែលមានស្រាប់ពី 400 MHz ដល់ 90 GHz។

តាមរយះវិសាលភាពដ៏ធំធេងនៃស្បិចត្រូមនេះ សេណារីយ៉ូនិងតម្រូវកានៃបំរើបំរាស់ទាំងឡាយអាចត្រូវបានចែកជា:

• Coverage and Capacity Layer: ពឹងផ្អែកលើស្បិចត្រូមនៅក្នុងវិសាលភាព 2 ដល់ 6 GHz (ដូចជា C-band) ដើម្បីនាំមកនូវការសម្របសម្រួលដ៏ប្រសើរបំផុតរវាងតម្រូវការនៃកាប៉ាស៊ីតេនិងតំបន់គ្របដណ្តប់សេវា។

• Super Data Layer: ពឹងផ្អែកលើស្បិចត្រូមខ្ពស់ជា 6 GHz (ដូចជាបង់មីលីម៉ែត្រ mmW 24.25-29.5 និង 37-43.5 GHz) ដើម្បីដោះស្រាយករណីប្រើប្រាស់ជាក់លាក់ទាំងឡាយដែលតម្រូវអោយមានល្បឿនទិន្នន័យដ៏ខ្ពស់ក្រៃលែង រឺករណីប្រើប្រាស់ទាំងឡាយដែលតម្រូវអោយមានរយះពេលនៃការទាក់ទងទាប (low latency communication) ផងដែរ។ 

• Coverage Layer: ទាញយកប្រយោជន៍ពីស្បិចត្រូមដែលទាបជាង 2 GHz (ដូចជា 700 MHz) ដើម្បីផ្តល់នូវតំបន់គ្របដណ្តប់សេវាដែលមានវិសាលភាពធំនិងចូលជ្រៅទៅក្នុងអាគារ សំរាប់ករណីប្រើប្រាស់នៃគ្រឿងឧបករណ៍ IoT ជាដើម៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version