ISAC Cambodia (InfoSec)
Security NewsVulnerability

200 Million WhatsApp Users Vulnerable to vCard Vulnerability

កាលពីពេលថ្មីៗនេះ WhatsApp បានធ្វើការអៈអាងថា មានអ្នកប្រើប្រាស់ប្រមាណជាប្រចាំចំនួន ៩០០លាននាក់ ប៉ុន្តែកំហុសឆ្គងដែលមាននៅក្នុង Web version របស់ខ្លួននោះ បានធ្វើឲ្យអ្នកប្រើប្រាស់ប្រមាណជា ២០០លាននាក់កំពុងស្ថិតនៅក្នុងហានិភ័យ។

វិបសាយសម្រាប់ប្រើប្រាស់ WhatsApp គឺមានចំណុចខ្សោយដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារបន្លំឲ្យអ្នកប្រើប្រាស់ធ្វើការទាញយកមេរោគចូលក្នុងកុំព្យូទ័ររបស់ពួកគេ។ វាដូចគ្នាទៅនឹង Facebook Messenger, វិបសាយ WhatsApp គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាព ដែលអាចអនុញ្ញាតឲ្យអ្នកទទួលបាន បទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ mobile app នៅក្នុងវិបសាយ (មើលនូវរាល់ការសន្ទនាជាមួយមិត្តអ្នក មានដូចជា images, images, audio files, videos, GPS location និង contact cards )។

ចំនុចខ្សោយដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Check Point’s ឈ្មោះ Kasif Dekel អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការវាយលុកចូលទៅក្នុងម៉ាស៊ីន ដោយឆ្លងនូវមេរោគ ដែលមានមុខងារ៖

– Remote Access Tools (RATs) – លទ្ធភាពក្នុងការភ្ជាប់ចូលពីចម្ងាយទៅកាន់ម៉ាស៊ីនជនរងគ្រោះ
– Ransomware – បង្ខំឲ្យអ្នកប្រើប្រាស់បង់ប្រាក់ ដោយសារតែឯកសារសំខាន់ៗត្រូវបានចាក់សោរ (encrypted) មិនអាចបើកបានឡើយ។ ស្វែងយល់បន្ថែមអំពី Ransomware
– Bots – ធ្វើឲ្យម៉ាស៊ីនអ្នកប្រើប្រាស់ក្លាយទៅជា zombie PC ដែលបណ្តាលឲ្យមានដំណើរការយឺត និងរង់ចាំធ្វើការងារណាមួយ
– មុខងារផ្សេងៗជាច្រើនទៀត

តើគេវាយប្រហារទៅលើ WhatsApp យ៉ាងដូចម្តេច?

ដើម្បីវាយប្រហារតាមរយៈចំនុចខ្សោយ អ្នកវាយប្រហារត្រូវធ្វើការផ្ញើរនូវ vCard contact ដែលមានផ្ទុកទៅដោយកូដមេរោគ ទៅកាន់អ្នកប្រើប្រាស់ ​WhatsApp ។ វាគឺជាការងាយស្រួលក្នុងការបង្កើត និងបញ្ជូនឯកសារ .BAT ដោយបន្លំធ្វើជាឯកសារ vCard ហើយវានឹងដំណើរការមុខងារមេរោគ នៅពេលដែល file នោះត្រូវបានចុច។ មេរោគនោះអាច៖

– ធ្វើការគ្រប់គ្រងទាំងស្រុងនូវម៉ាស៊ីនជនរងគ្រោះ
– ត្រួតពិនិត្យទៅលើសកម្មភាពអ្នកប្រើប្រាស់
– ប្រើប្រាស់ម៉ាស៊ីនរបស់ជនរងគ្រោះ ដើម្បីចែកចាយមេរោគបន្ត

ក្រុមសន្តិសុខរបស់ WhatsApp បានធ្វើការផ្ទៀងផ្ទាត់ ហើយបានទទួលស្គាល់នូវកំហុសនោះ ហើយបានជួសជុលបញ្ហានោះរួចជាស្រេច។

ប្រភព៖

http://thehackernews.com/2015/09/whatsapp-vcard-vulnerability.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button