១៩.៥លានដុល្លា: ថ្លៃខូចខាតដែល Home Deport ត្រូវចំណាយសម្រាប់សងអតិថិជន

ក្រុមហ៊ុន Home Depot ត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់ប្រមាណជា ១៩.៥លានដុល្លា ដើម្បីសងថ្លៃខូចខាតទៅដល់អតិថិជនរបស់ខ្លួន ៥០លាននាក់ ដែលទទួលរងគ្រោះដោយសារហេគឃ័រវាយប្រហារ ទៅលើខ្សែសង្វាក់ការលក់របស់ខ្លួននៅក្នុងឆ្នាំ២០១៤ ។

ក្រុមហ៊ុនលក់ផលិតផលគេហដ្ឋានមួយនេះ នឹងបង្កើតនូវទឹកប្រាក់ប្រមាណជា ១៣ល្លានដុល្លា ដើម្បីសងទៅដល់ shoppers និងត្រូវចំណាយប្រហែលជា ៦.៥លាន ទៅលើការការពារអត្តសញ្ញាណសម្រាប់ដែល ដែលរងផលប៉ៈពាល់។

អ្វីដែលបានរៀបរាប់ខាងលើ គឺជាអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានគេបញ្ចេញឲ្យដឹងនៅឯតុលាការសហព័ន្ធនៅក្នុងរដ្ឋ Atlanta, Georgia កាលពីថ្ងៃព្រហស្បតិ៍ (ដែលបានមកពីលទ្ធផល នៃការរួមផ្សំគ្នាមិនតិចជា ៥៧ ករណីឡើយនៅក្នុង US និង Canada) ។

ក្រុមហ៊ុន Home Depot បានទទួលស្គាល់នៅក្នុងខែកញ្ញា ឆ្នាំ២០១៤ ថាខ្លួនត្រូវបានហេគ បន្ទាប់ពីដឹងថាប្រព័ន្ធបង់ប្រាក់របស់ខ្លួនត្រូវបានឆ្លងនូវមេរោគ BlackPOS (Point-of-Sale) ។ មេរោគនេះគឺធ្វើការ បញ្ចូលខ្លួនវាទៅក្នុង Cash registers ហើយធ្វើការបញ្ជូនមួយកូពីទៀតនៃព័ត៌មាននៃកាដ (credit, debit, cash, …) ទៅឲ្យឧក្រិដ្ឋជន។

គួរតែស្វែងយល់ផងដែរថា មេរោគនេះគឺវាធ្វើការវាយប្រហារទៅលើក្រុមហ៊ុន Target ដែលពេលនោះបានប៉ៈពាល់ទៅដល់ ៤០លានកាដឥណទាន (ដែលត្រូវចំណាយអស់ ១០លានដុល្លាក្នុងការខូចខាត) ។ ក្រោយមកទៀត ក្រុមហ៊ុន Home Deport បានបញ្ចេញព័ត៌មានថា មានកាដប្រមាណជា ៥០លានត្រូវបានទទួលរងគ្រោះ។

ក្រុមហ៊ុន Home Depot ត្រូវបានទទួលរងការចោទប្រកាន់ថាបានធ្វើមិនដឹងមិនលីចំពោះការព្រមានពីបុគ្គលិកសន្តិសុខរបស់ខ្លួនថា កម្មវិធី anti-virus របស់ខ្លួនមិនបានធ្វើការអាប់ដេតអស់រយៈពេលជាង ៧ឆ្នាំមកហើយ ហើយត្រូវបានរកឃើញថា ការគ្រប់គ្រងពាក្យសម្ងាត់មិនបានត្រឹមត្រូវ បានអនុញ្ញាតឲ្យហេគឃ័រធ្វើការបញ្ចូលមេរោគនៅលើឧបករណ៍លក់ដូរ (sale terminals) របស់ខ្លួន។

ក្រុមហុ៊ុនក៏បានជួលនូវប្រធានផ្នែកសន្តិសុខព័ត៌មានដើម្បីជួយធ្វើឲ្យប្រសើរឡើ់ងនូវបញ្ហាសន្តិសុខរបស់ខ្លួនផងដែរ ។ អ្នកដែលឈ្នះធំបំផុតនោះ គឺមេធាវីដែលទទួលបានកំរៃ ៨.៧លានដុល្លា៕

ប្រភព៖ The Register / ប្រែសម្រួល៖ SecuDemy.com

Exit mobile version