180 Mass Defacement Singapore’s Websites
នៅក្នុងករណីពីរដោយឡែកពីគ្នា វិបសាយប្រមាណជា ១៨០វិបសាយ ត្រូវបានទទួលរងការវាយប្រហារនៅប្រទេសសឹង្ហបុរី។
ការវាយប្រហារចុងក្រោយបំផុត មានទ្រង់ទ្រាយជា defacement ជាក្រុម (batch defacement) ដែលកើតឡើងវេលាម៉ោង ១១ ព្រឹកម្សិលមិញនេះ បានប៉ះពាល់ទៅដល់វិបសាយប្រមាណជា ៨០ វិបសាយ នេះបើតាមការផ្តល់ព័ត៌មានពី SingCERT ។
SingCERT បានផ្តល់ព័ត៌មានទៅដល់ប្រតិបត្តិករសេវាកម្ម hosting អំពិការជ្រៀតចូល ហើយបាន និយាយបន្ថែមថា មិនមានវិបសាយរដ្ឋាភិបាលណាមួយរងគ្រោះឡើយ។
ការវាយប្រហារស្រដៀងគ្នានេះដែរ កាលពីសប្តាហ៍មុន បានប៉ះពាល់ទៅដល់វិបសាយយ៉ាងហោច ណាស់ចំនួន ១០៣ វិបសាយ នេះបើតាម Zone-H។ ក្រុមអ្នកវាយប្រហារតាមអិុនធឺណែតដែល មានឈ្មោះថា Lopth Crews គឺជាអ្នកទទួលខុសត្រូវ ហើយវិបសាយមួយចំនួនធំគឺមិនទាន់ត្រូវបាន ជួសជុលឲ្យដូចដើមវិញនៅឡើយទេ។
ការវាយប្រហាររបៀបនេះគឺជាទូទៅគឺធ្វើឡើងដោយវិធីសាស្រ្ត SQL injectsions ដែលជា បច្ចេកទេសសម្រាប់ធ្វើការទាញយកនូវសិទ្ធិជាអភិបាល ហើយធ្វើការភ្ជាប់ទៅកាន់វិបសាយ ដោយទាញយកព័ត៌មានអំពីដាតាបេស ឬក៏ទាញយកនូវឈ្មោះ និងពាក្យសម្ងាត់តាមរយៈ File Transfer Protocol (FTP)។
ព័ត៌មានបន្ថែម៖
http://sg.news.yahoo.com/massive-website-defacing-spree-singapore-173100369.html