ISAC Cambodia (InfoSec)
EventEvent-2018GeneralSecurity News

17th Defense Talk: OS Exploitation

នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបៀលប្រាយ មានរៀបចំនូវកម្មវិធី Defense Talk លើកទី ១៧ ដែលមានការចូលរួមពីវាគ្មិនគឺលោក សុខ សុវណ្ណ អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន ហើយដែលមានការចូលរួមពីសិស្ស-និសិ្សតប្រមាណជា ៥០ រូប។

លោក សុខ សុវណ្ណ បានរៀបរាប់អំពីហានិភ័យក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលមានមិនមានអាជ្ញាប័ណ្ណ ដែលវានឹងផ្តល់នូវច្រកសម្រាប់ធ្វើការវាយលុក​ (exploit) ចូលទៅក្នុងប្រព័ន្ធបានដោយងាយស្រួលពីសំណាក់អ្នកវាយប្រហារ។​ ប្រព័ន្ធប្រតិបត្តិការ ឬជាភាសាអង់គ្លេសថា Operating System ដែលនិយមប្រើប្រាស់នៅកម្ពុជាគឺ Windows ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ទាំងនោះគឺងាយប្រឈមទៅនឹងការឆ្លងមេរោគ ឬការវាយលុកចូលនឹងគ្រប់គ្រងទាំងស្រុងទៅលើម៉ាស៊ីន។

ដើម្បីការពារខ្លួនពីការវាយប្រហារ លោកបានផ្តាំផ្ញើរទៅដល់និស្សិតទាំងអស់នូវអនុសាសន៍ដូចខាងក្រោម៖

  • សូមប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងធ្វើការអាប់ដេតជាប្រចាំ ឬដាក់ឲ្យមានការអាប់ដេតដោយស្វ័យប្រវត្តិ
  • សូមតំឡើងកម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ
  • សូមកុំបើកនូវឯកសារដែលភ្ជាប់មកជាមួយនឹងអ៊ីម៉ែលដែលគ្មានប្រភពច្បាស់លាស់
  • មុននឹងចុចទៅលើបញ្ជប់ណាមួយ (link) ត្រូវគិតឲ្យបានពីរឬបីដងជាមុនសិន
  • ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកជាប្រចាំ
  • ពាក្យសម្ងាត់ត្រូវតែប្រើប្រាស់យ៉ាងតិច ៨តួអក្សរឡើង ដែលមានតួអក្សរតូច​ ធំ លេខ និង និមិ្មតសញ្ញាបញ្ចូលគ្នា

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button