GeneralSecurity News

អីុស្រាអែ៊លធ្វើការរៀបចំប្រព័ន្ធ ការពារសន្តិសុខព័ត៌មាន

នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលបានធ្វើការបើកជាផ្លូវការនូវកម្មវិធីជាតិមួយ ដើម្បីធ្វើការ បណ្តុះបណ្តាល ដល់យុវវ័យ នៅក្នុងការងារសង្រ្គាម តាមប្រព័ន្ធអ៊ិនធឺណែត (cyberwarfare)។ កម្មវិធីនេះ មានឈ្មោះថា “Magshimim Le’umit” ដើម្បីធ្វើការរៀបចំពួកគេ សម្រាប់តួនាទី នាពេលអនាគត នៅក្នុងវិស័យយោធា និងសហគមន៍ព័ត៌មានចារកម្ម។

នាយករដ្ឋមន្រ្តី Binyamin Netanyahu បានមានប្រសាសន៍ថា ប្រព័ន្ធកុំព្យូទ័ររបស់ប្រទេស កំពុងប្រឈមមុខ នឹងការវាយប្រហារ ពីប្រទេសអ៊ីរ៉ង់ និងប្រទេសដ៏ទៃទៀត ហើយការវាយប្រហារទាំងនោះ នឹងកើនឡើង ជាលំដាប់នៅក្នុង យុគ្គសម័យឌីជីថល។

កម្មវីធីនេះនឹងធ្វើការទទួលយកយុវវ័យមានអាយុចាប់ពី ១៦ ដល់ ១៨ ឆ្នាំ ហើយធ្វើការបណ្តុះបណ្តាលពួកគេ ក្នុងរយៈពេលបីឆ្នាំ។ សន្តិសុខព័ត៌មាន បានក្លាយទៅជាកម្មវីធីជាតិឈានមុខមួយនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ជាមួយនឹងការវិនិយោគធនធានជាច្រើន ក្នុងគោលបំណង ក្នុងការការពារបណ្តាញកុំព្យូទ័រយោធា និងប្រជាជនស៊ីវិល។

លោកនាយករដ្ឋមន្រ្តីបានបញ្ចេញនូវផែនការបង្កើតនូវ “Digital Iron Dome” ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចេញពីការ វាយប្រហារនិងមេរោគ ដូចជាការពីខែវិចិ្ឆកា ឆ្នាំ២០១២ កន្លងទៅនេះ ដែលអ៊ីស្រាអ៊ែលទទួលរង នូវការវាយប្រហារយ៉ាងខ្លាំង ពីក្រុម Hackers Anonymous ដែលជាការប្រឆាំងតបត នៅពេលដែល អ៊ីស្រាអ៊ែលធ្វើការវាយប្រហារតំបន់កាស្សា។

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button