ISAC Cambodia (InfoSec)
GeneralSecurity News

ចំនុចខ្សោយធ្ងន់ធ្ងរបំផុតពីរ មាននៅលើ ឧបករណ៍ Dell Wyse Thin Client

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញព័ត៌មានចំនុចខ្សោយធ្ងន់ធ្ងរបំផុត (critical) ដែលត្រូវបានរកឃើញនៅក្នុង Dell Wyse Thin Clients ដែលអាចមានលទ្ធភាពឱ្យចោរបច្ចេកវិទ្យាធ្វើការដំណើរការកូដពីចំងាយ និងអាក់េសសទៅលើឯកសារនៅលើឧបករណ៍ដែលរងគ្រោះនោះ។

ចំនុចខ្សោយនេះ ត្រូវបានរកឃើញដោយអ្នកផ្តល់សេវាសន្តិសុខអុីនធឺណិតផ្នែកសុខាភិបាលឈ្មោះថា ​CyberMDX ហើយក៏បានផ្តល់ព័ត៌មានទៅឱ្យក្រុមហ៊ុន Dell នៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលប៉ៈពាល់ទៅដល់ ThinOS ជំនាន់ទី 8.6 និងក្រោមនេះ។

ក្រុមហ៊ុន Dell បានធ្វើការជួសជុលទៅលើចំនុចខ្សោយទាំងពីររួចទៅហើយនាពេលថ្មីៗនេះ។ ចំនុចខ្សោយនេះ វាមានលក្ខណៈធ្ងន់ធ្ងរបំផុត ដែលត្រូវបានវាយតម្លៃ CVSS លេខ 10/10។

ចំនុចខ្សោយទី១ ដែលមានលេខកូដ CVE-2020-29491 អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការអាក់េសសទៅលើម៉ាស៊ីនមេ និងអានទៅលើ configuration (.ini files) ដែលមាននៅលើ clients ដទៃទៀត។

ចំនុចខ្សោយមួយទៀត ដែលមានលេខកូដ CVE-2020-29492 គឺអាចអនុញ្ញាតឱ្យនរណាក៏ដោយដែលមាននៅក្នុងណេតវើកតែមួយ អាចធ្វើការអាក់េសសទៅកាន់ម៉ាស៊ីនមេ FTP និងធ្វើការកែប្រែដោយផ្ទាល់ ទៅលើ .ini files ដែលមានផ្ទុកនូវព័ត៌មាន configuration (ដែលមានពាក្យសម្ងាត់ និងព័ត៌មានគណនី) ដែលអាចយកទៅប្រើប្រាស់ដើម្បីវាយប្រហារទៅលើឧបករណ៍។

ក្រុមហ៊ុន ​CyberMDX ក៏បានធ្វើការណែនាំឱ្យអាប់ដេតទៅលើ ​ThinOS 9 ជាបន្ទាន់ផងដែរ ដើម្បីជួសជុលទៅលើចំណុចខ្សោយធ្ងន់ធ្ងរនោះ៕

===============

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button