GeneralSecurity News
Australia Top Spy Agency headquarter blueprints has been stolen by Chinese Hackers
ការសម្ងាត់ដ៏ខ្ពស់បំផុតដែលមានតម្លៃ ៦៣០លានដុល្លា ទាក់ទងទៅនឹងប្លង់សំណង់អាគារថ្មីនៃទីចាត់ ការរបស់ទីភ្នាក់ងារចារកម្មធំបំផុតរបស់អូស្រ្តាលីត្រូវបានលួចដោយ hackers ចិិន។
ដោយយោងទៅតាមរបាយការណ៍របស់ ABC’s Four Corners បានឲ្យដឹងថា នៅក្នុងប្លង់នោះរួមមាន ប្លង់តាមជាន់និមួយៗ ខ្សែទំនាក់ទំនង (cable) ទីតាំងទាំងឡាយនៃម៉ាស៊ីនមេ (server locations) និង ប្រព័ន្ធសន្តិសុខ (security systems)។
ការវាយប្រហារដែលធ្វើឡើងចំពោះអ្នកសាងសង់ដែលជាប់ពាក់ព័ន្ធនឹងការងារនៅទីតាំងនោះ គឺជាេហតុផលមួយ ក្នុងចំណោមហេតុផលទាំងឡាយ ដែលធ្វើឲ្យការងារត្រូវបានពន្យាពេល។ ក្រុមហ៊ុនរួមមាន BlueScope Steel និង Adelaide-based Codan ដែលធ្វើ radio សម្រាប់ទាហាន និង ទីភ្នាក់ងារចារកម្ម ក៏បាននិយាយថាគឺជាគោលដៅនៃការវាយប្រហារដោយចិនផងដែរ។
ព័ត៌មានបន្ថែម៖
http://www.abc.net.au/4corners/stories/2013/05/27/3766576.htm