Yahoo! Japan suspects 22 million IDs stolen

Yahoo! Japan បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានការសង្ស័យថាគណនី (User ID) មានរហូត ដល់ចំនួន ២២លាននាក់ អាចត្រូវបានគេលួចយក ក្នុងពេលដែលមានការព្យាយាមភ្ជាប់ចូល ដោយ មិនមានការអនុញ្ញាត (unauthorized access) ទៅក្នុងប្រព័ន្ធរបស់ខ្លួននៃផតថល (portal) Yahoo! Japan ។

យើងមិនបានដឹងទេថា ឯកសារដែលមានផ្ទុកនូវគណនីអ្នកប្រើប្រាស់ចំនួន ២២លាននាក់ ត្រូវបាន ជ្រាបចេញ ឬក៏អត់នោះទេ ប៉ុន្តែយើងក៏មិនអាចប្រកែកនូវលទ្ធភាពនៃការលួចនោះដែរ ។ នេះបើតាម ការអៈអាងនៅក្្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន។

រាល់ព័ត៌មានដែលអាចជ្រាបចេញនោះ មិនមានព័ត៌មានស្តីពីពាក្យសម្ងាត់ និងប្រភេទនៃទិន្នន័យដែល ចាំបាច់ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ឬប្រើប្រាស់សម្រាប់សង្រ្គោះពាក្យសម្ងាត់ ឡើយ ហើយក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពយន្តការសន្តិសុខរបស់ខ្លួន ដើម្បីការពារបញ្ហានេះកុំឲ្យកើតមាន ជាថ្មីម្តងទៀត។

Yahoo Japan គឺកាន់កាប់ ៣៥.៥ភាគរយ ដោយក្រុមហ៊ុនជប៉ុន SoftBank និង ៣៤.៧ភាគរយ កាន់ កាប់ដោយ Yahoo! Inc របស់សហរដ្ឋអាមេរិច។

ប្រភព៖

http://www.japantoday.com/category/crime/view/yahoo-japan-suspects-22-million-ids-stolen

Exit mobile version