WordPress Complete Gallery Manager 3.3.3 File Upload Vulnerability
Plugin របស់ WordPress មួយឈ្មោះថា WordPress Complete Gallery Manager 3.3.3 មាននូវចំនុចខ្សោយដែលអាច អនុញ្ញាតឲ្យមានការបញ្ចូន file ដោយស្វ័យប្រវត្តិ (File Upload) ចូលទៅកាន់វិបសាយដែលប្រើប្រាស់នូវ Plugin មួយនេះ។ Complete Gallery Manager គឺជា Plugin មួយដែលអាចអនុញ្ញាតឲ្យអ្នកមានភាពងាយស្រួលក្នុងការបង្កើតនូវបណ្ណាល័យរូបភាព បានយ៉ាងស្រស់ស្អាត។
ចំនុចខ្សោយនេះ អនុញ្ញាតឲ្យអ្នកវាយប្រហារពីចម្ងាយ ធ្វើការបញ្ជូន file (upload) តាមរយៈវិធីសាស្រ្ត POST។ ចំនុចខ្សោយនេះមានទីតាំង នៅត្រង់ /plugins/complete-gallery-manager/frames/ នៅពេលដែលដំណើរការធ្វើការ upload តាមរយៈ file មួយឈ្មោះថា upload-images.php ដោយដាក់បញ្ចូលនូវ webshells ជាដើម។
ការវាយប្រហារទៅលើចំនុចខ្សោយនេះ គឺមិនត្រូវការសកម្មភាពរបស់អ្នកប្រើប្រាស់ឡើយ ហើយក័មិនត្រូវការទាមទារនូវសិទ្ធិគណនីអ្នកប្រើប្រាស់ផងដែរ (មិនត្រូវការពាក្យសម្ងាត់)។ បើតាមការរុករកដោយ Google បានឲ្យដឹងថា មានវិបសាយប្រមាណជា 15 ម៊ឺនកំពុងតែបានប្រើប្រាស់នូវ Plugin មួយនេះ។
ឯកសារយោង៖
http://codecanyon.net/item/complete-gallery-manager-for-wordpress/2418606