WhatsApp Messenger Adds End-to-End Encryption by Default

កម្មវិធី WhatsApp Messenger បន្ថែមនូវមុខងារ End-to-End Encryption by Default

នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់អ្នកដែលចូលចិត្តភាពឯកជន (Privacy)! ជាចុងក្រោយកម្មវិធីដែលកំពុងពេញនិយម WhatsApp បានដាក់ឲ្យមាននូវមុខងារ end-to-end encryption ភ្ជាប់រួចជាស្រេច ​(default) ដែលជាជំហានមួយទៅមុខ សម្រាប់ភាពឯកជននៅតាមប្រព័ន្ធអ៊ិនធឺណេត ទៅដល់អ្នកប្រើប្រាស់របស់ខ្លួនជុំវិញពិភពលោក។

កម្មវិធី WhatsApp ដែលមានអ្នកប្រើប្រាស់ប្រមាណជា ៦០០លាននាក់ក្នុងខែតុលា ឆ្នា២០១៤ នេះ បានចាប់ដៃគូជាមួយនឹង Open Whisper Systems ដើម្បីជម្រុញនូវឯកជនភាព និងសន្តិសុខ ដោយការដាក់ដំណើរការមុខងារ end-to-end encryption។ វាមានន័យថា ទោះបីជា Mark Zuckerberg ខ្លួនគាត់ ក៏មិនអាចធ្វើការជ្រៀតចូលទៅក្នុងកិច្ចសន្ទនា ​(message) របស់អ្នកបានឡើយ។

Open Whisper System គឺជាអង្គការមិនរកប្រាក់ចំណេញមួយ បង្កើតឡើងដោយលោក Moxie Marlinspike ដែលគឺជាអ្នកនៅពីក្រោយការអភិវឌ្ឍន៍ កម្មវិធី TextSecure ប្រើប្រាស់សម្រាប់ធ្វើការ encryption។ ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅនេះ ក្រុមរបស់គាត់បានកំពុងតែអភិវឌ្ឍនូវ “modern, open source, strong encryption protocol” សម្រាប់សេវាផ្ញើរសារ (messaging service) ដែលក្នុងពេលនេះបានបញ្ចូលទៅក្នុងកម្មវិធី WhatsApp។

វាមាននូវការកំណត់ខ្លះៗនៅក្នុង WhatsApp’s end-to-end encryption ដោយក្នុងពេលនេះវាដំណើការចំពោះតែប្រព័ន្ធប្រតិបត្តិការ Android (iOS នឹងដំណើរការពេលក្រោយ) ហើយវាដំណើរការបានតែ text តែប៉ុណ្ណោះ។ ហើយក្នុងនោះផងដែរ កម្មវិធីនេះគឺមានលទ្ធភាពក្នុងការវាយប្រហារបែប ​man-in-the-middle (MiTM) ពីព្រោះវាមិនមានវិធីសាស្ត្រណាដើម្បីធ្វើការផ្ទៀងផ្ទាត់នូវអត្តសញ្ញាណរបស់អ្នកដែលកំពុងឆ្លើយឆ្លងជាមួយឡើយ។

កម្មវិធី WhatsApp ត្រូវបានទិញដោយក្រុមហ៊ុន Facebook ក្នុងទឹកប្រាក់ប្រមាណជា $19 Billion ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ។

ព័ត៌មានបន្ថែម៖

https://whispersystems.org/blog/whatsapp/

Exit mobile version