តើអ្វីទៅជា 5G Network Slicing?

ចំនុចមួយក្នុងចំនោមចំនុចដែលមានលក្ខណះឆ្នៃប្រឌិតបំផុត (most innovative aspects) នៃហេដ្ឋារចនាសម្ព័ន្ធ 5G គឺការអាស្រ័យរបស់វាលើ 5G network slicing (ចម្រៀកបណ្តាញឡូសិក), ដែលតាមរយះបណ្តាញឡូសិកនេះនឹងអនុញ្ញាត្តិអោយបណ្តាប្រតិបត្តិករផ្តល់នូវចំណែកទាំងឡាយនៃបណ្តាញរបស់ខ្លួនសំរាប់ករណីប្រើប្រាស់ (user case) ជាក់លាក់សំរាប់អតិថិជនទាំងឡាយ, មិនថាករណីប្រើប្រាស់ទាំងនោះជា smart home, រោងចក្រប្រើ IoT, រថយន្តតរភ្ជាប់បណ្តាញបើកបរដោយខ្លួនឯង, រឺ បណ្តាញថាមពល smart energy grid នោះទេ។

ករណីប្រើប្រាស់និមួយៗនឹងទទួលបានសំនុំពិសេសដោយឡែកមួយនៃធនធាននិងតូប៉ូបណ្តាញដែលធ្វើអោយមានប្រសិទ្ធិភាពខ្ពស់បំផុត (optimized resources and network topology) ពោលគឺគ្របដណ្តប់លើកត្តាទាំងឡាយដែលបានកំនត់ជាក់លាក់ (ជាកិច្ចព្រមព្រៀងតាមកិរិតសេវាកម្ម Service Level Agreement, SLA) ដូចជាលទ្ធភាពនៃការតរភ្ជាប់ (connectivity), ល្បឿន, ព្រមទាំងកាប៉ាស៊ីតេ (capacity) ដែលស៊ីគ្នានឹងសេចក្តីត្រូវការនៃ application នោះ។

មូលដ្ឋាននៃ 5G Network Slicing
Network slicing គឺជាប្រភេទមួយនៃស្ថាបត្យកម្មបណ្តាញនិម្មិត (virtual networking) ដែលនៅក្នុងជំពូកជាមួយនឹង software-defined networking (SDN) និង network functions virtualization (NFV) ដែរ ជាបច្ចេកវិទ្យានិម្មិតកម្មពីរដែលទាក់ទងគ្នាដ៏ជិតស្និត ដែលកំពុងផ្លាស់ប្តូរបណ្តាញទំនើបឈានទៅស្វ័យប្រវត្តិកម្មដែលផ្អែកលើសូហ្វ៊ែ (software-based automation)។ SDN និង NFV អនុញ្ញាត្តិអោយមានលទ្ធភាពសម្របទៅតាមធនធានបណ្តាញ(network flexibility) បានប្រសើរជាងតាមរយះការបំបែក (partitioning) ស្ថាបត្យកម្មបណ្តាញ (network architectures) ចេញជាបណ្តាសមាសធាតុផ្សំនិមិត្ត (virtual elements)។ ជាមូលដ្ឋានសំខាន់, network slicing អនុញ្ញាត្តិអោយមានការបង្កើតបណ្តាញនិម្មិត (virtual networks) ជាច្រើននៅពីលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលប្រើប្រាស់រួមគ្នា (shared physical infrastructure) មួយ។

នៅក្នុងសេណារីយ៉ូបណ្តាញនិម្មិត (virtualized network) នេះ, សមាសធាតុផ្សំជារូបវន្ត (physical components) ទាំងឡាយគឺជាសមាសធាតុបន្ទាប់បន្សំ ហើយបណ្តាចំណែកជាឡូសិក (software-based) មានសារះសំខាន់លើសអ្វីទាំងអស់, ផ្តល់កាប៉ាស៊ីតេដល់បំណងជាក់លាក់យ៉ាងរស់រវើក, អាស្រ័យលើសេចក្តីត្រូវការ។ នៅពេលសេចក្តីត្រូវការប្រែប្រួល, ធនធាននឹងអាចត្រូវបានបំរុងទុកទៅតាមនោះដែរ។ ដោយប្រើប្រាស់បណ្តាធនធានរួមដូចជា storage និង processors, network slicing អនុញ្ញាត្តិអោយមានការបង្កើតចម្រៀកៗ (slices) ដែលបំរ៉ុងទុកសំរាប់មុខងារបណ្តាញឡូសិក (logical), ដែលឯករាជ្យ (self-contained), និងមុខងារជាចំណែកៗ (partitioned)៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ