The Status of Information Security in Cambodia – CamCERT Perspective
ប្រិយមិត្ដបានស្ដាប់ខ្លះហើយអំពីបញ្ហាមួយចំនួនទាក់ទងនឹងរឿងសន្ដិសុខព័ត៌មានតាមអ៊ីនធើរណិតនៅក្នុងប្រទេសកម្ពុជា។ នៅសប្ដាហ៍នេះវិទ្យុអូស្រ្ដាលីនឹងបន្ដពិនិត្យមើលលើស្ថាប័នជាតិមួយនេះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទូរគមនាគមន៍កម្ពុជា។
សូមជំរាបថា លោកក៏អ្នកជំនាញផ្នែកសន្ដិសុខព័ត៌មានតាមអ៊ីនធើរណិតដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកម្ពុជា។ លោក អ៊ូ ផាន់ណារិទ្ធ ក៏ជាសមាជិកអចិន្រ្ដៃយ៍នៃក្រុមការងារបង្កើតច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធើរណិតផងដែរ។
លោក អ៊ូ ផាន់ណារិទ្ធ នឹងពន្យល់បកស្រាយអំពីតួនាទីរបស់ CamCERT ក៏ដូចជាបញ្ហាប្រឈមមុខនានានៅក្នុងពិភពបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលសព្វថ្ងៃឃើញថា កម្ពុជាកាន់តែមានការកើនឡើងច្រើនជាងមុននូវការវាយលុកតាមប្រព័ន្ធកុំព្យូទ័រ និងអ៊ីនធើរណិត។
តើក្រុមការងារ CamCERT នេះមានយុទ្ធសាស្រ្ដអ្វីខ្លះក្នុងការគ្រប់គ្រង និងការពារសន្ដិសុខព័ត៌មានអ៊ីនធើរណិតពីការវាយប្រហារទាំងក្នុងនឹងក្រៅប្រទេស។
សូមស្តាប់កិច្ចសម្ភាសជាមួយលោក អ៊ូ ផាន់ណារិទ្ធ ប្រធានក្រុមការងារ CamCERT ដូចខាងក្រោម៖
ដកស្រង់ចេញពីវិបសាយ៖
http://www.radioaustralia.net.au/khmer/radio/onairhighlights/1252980