ហេគឃ័រដែលត្រូវតាមចាប់ខ្លួនបំផុតដោយ FBI

ការិយាល័យសើុបអង្កេតសហព័ន្ធ (FBI) បានធ្វើការដាក់បញ្ចូលបន្ថែមនូវជនលើ្មសតាមចាប់ខ្លួន ៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាឧក្រិដ្ឋជនហេគឃ័រ ហើយត្រូវបានចោទប្រកាន់ពីបទវាយប្រហារទៅលើធនគារអាមេរិកជាច្រើន ព្រមទាំងទំនប់វារីអគ្គីសនី New York ។

កាលពីថ្ងៃព្រហស្បត៍កន្លងទៅនេះ ក្រសួងយុត្តិធម៌អាមេរិកបានធ្វើការចោទប្រកាន់នូវហេគឃ័រប្រាំពីររូប (ដែលគេជឿថាមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល Iranian នោះ) ពីបទហេគចូលកុំព្យូទ័រដោយការបំបែកចូលទៅក្នុងប្រព័ន្ធ របស់ធនាគារជាច្រើន ដែលបណ្តាលឲ្យមានការខូចខាតរាប់លានដុល្លា និងមានការព្យាយាមបិទប្រព័ន្ធទំនប់វារីអគ្គិសនី New York ផងដែរ។

ឧក្រិដ្ឋជនហេគឃ័រទាំងនោះ រួមមានឈ្មោះដូចខាងក្រោម

  1. Ahmad Fathi, 37
  2. Hamid Firoozi, 34
  3. Amin Shokohi, 25
  4. Sadegh Ahmadzadegan (aka Nitr0jen26), 23
  5. Omid Ghaffarinia (aka PLuS), 25
  6. Sina Keissar, 25
  7. Nader Saedi (aka Turk Server), 26

ហេគឃ័រជនជាតិ Iran ទាំងនោះបានវាយប្រហារទៅលើស្ថាប័នហិរញ្ញវត្ថុចំនួនច្រើនជាង ៤៦ និងក្រុមហ៊ុនហិរញ្ញវត្ថុដទៃទៀត ដែលធ្វើឲ្យបាត់បង់ទឹកប្រាក់ ប្រមាណជារាប់សិបលានដុល្លា ក្នុងកំឡុងពេលពីឆ្នាំ ២០១១ ដល់ ២០១៣ ហើយដែលអាចជាប់គុកយ៉ាងតិចរហូតដល់ ១០ឆ្នាំម្នាក់ ។

ប្រភព៖ The Hacker News / ប្រែសម្រួល៖ SecuDemy.com

Exit mobile version