WannaCry

  • General

    ការដាក់ទណ្ឌកម្មដំបូងបង្អស់របស់សហភាពអឺរ៉ុបដោយហេតុផលការវាយលុកតាមអុីនធឺណិត

    តាមប្រភពព័ត៌មានពី AP បានឱ្យដឹងថា នាពេលថ្មីៗនេះ សហភាពអឺរ៉ុបកាលបានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនលើការវាយលុកតាមអុីនធឺណិត ទៅលើភ្នាក់ងារចារកម្មយោធារុស្ស៊ី ភ្នាក់ងារចារកម្មអុីនធឺណិតចិននិងអង្គការនានារួមទាំងក្រុមហ៊ុនកូរ៉េខាងជើងផងដែរ។ មនុស្ស ៦នាក់ និងក្រុម ៣ ដែលត្រូវបានទទួលរងទណ្ឌកម្ម ដោយរួមមានទីភ្នាក់ងារចារកម្មយោធា GRU របស់ប្រទេសរុស្ស៊ីផងដែរ។ ទីស្នាក់ការកណ្តាលសហគមន៍អ៊ឺរ៉ុបបានស្តីបន្ទោសពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្រាប់ការវាយប្រហារមេរោគ “WannaCry” និង “NotPetya”…

    Read More »
  • General

    អ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិត សារភាពទទួលទោសកំហុស

    លោក Marcus “MalwareTech” Hutchins អ្នកស្រាវជ្រាវសន្តិសុខអង់គ្លេសដែលត្រូវបានគេស្គាល់ថាជាអ្នកបញ្ឈប់ការផ្ទុះឡើងនៃមេរោគ WannaCry ត្រូវបានគេរកឃើញថាមានកំហុសក្នុងការសរសេរមេរោគនៅប៉ុន្មានឆ្នាំមុន មុនពេលដែលគាត់ក្លាយជាអ្នកស្រាវជ្រាវផ្នែក មេរោគកុំព្យូទ័រ។ លោក Hutchins បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើវេបសាយរបស់លោកថា “ខ្ញុំមានការសោកស្តាយចំពោះសកម្មភាពទាំងនេះ ហើយទទួលខុសត្រូវពេញលេញចំពោះកំហុសរបស់ខ្ញុំ” ។ “តាំងពីខ្ញុំធំឡើងខ្ញុំបានប្រើប្រាស់ជំនាញដូចគ្នាដែលខ្ញុំបានប្រើប្រាស់ខុសជាច្រើនឆ្នាំមកហើយសម្រាប់គោលបំណងល្អៗ។ ខ្ញុំនឹងបន្តចំណាយពេលរបស់ខ្ញុំដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពពីការវាយប្រហារដោយមេរោគ។ “ អាចជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា…

    Read More »
  • Uncategorized

    ALERT! Global ransomware attack again by Petya

    ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកកំពុងតែរាយការណ៍អំពីការរងគ្រោះនៃមេរោគចាប់ជំរិត។ ក្រុមហ៊ុននៅអង់គ្លេស នៅអ៊ុយក្រែន និងនៅក្នុងរោងចក្រនុយក្លេអ៊ែរ​ Chernobyl ត្រូវបានទទួលរងគ្រោះដោយមេរោគមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការសើុបអង្កេតទៅលើបញ្ហានេះ ហើយរដ្ឋាភិបាលអាមេរិកនឹងរកឲ្យឃើញអ្នកនៅពីក្រោយបញ្ហានេះ។ អ្នកជំនាញបានរំលឹកប្រាប់ទៅដល់ជនរងគ្រោះថាមិនឲ្យបង់ប្រាក់លោះឡើយ ដោយបញ្ជាក់ថាមិនមានការធានានោះឡើយថាអ្នកនឹងទទួលបានឯកសារទាំងអស់នោះមកវិញ។ ចំណែកឯខាងប៉ូលីសអន្តរជាតិ Interpol  បាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងបញ្ហានេះ ហើយនឹងធ្វើការជាមួយប្រទេសជាសមាជិក។ វាបានបង្ហាញខ្លួននៅប៉ុន្មានសប្តាហ៍ក្រោយនៃមេរោគចាប់ជំរិត​ WannaCry​ ដែលបានប៉ៈពាល់ទៅដល់ប្រទេសជាង…

    Read More »
  • General

    WannaCry: យុទ្ធនាការអន្តរជាតិស្វែងរកចាប់ខ្លួនបានចាប់ផ្តើម

    កាលពីថ្ងៃសៅរ៍ម្សិលមិញ​ (ថ្ងៃទី១៣​​ ខែឧសភា) ក្រុមស៊ើបអង្កេតអន្តរជាតិបានធ្វើការស្រាវជ្រាវរុករកដើម្បីចាប់ខ្លួនជនឧក្រិដ្ឋនៅពីក្រោយការវាយប្រហារដ៏ធំសំបើមពាសពេញពិភពលោក ដែលបណ្តាលឲ្យប្រព័ន្ធកុំព្យូទ័រនានានៅក្នុងប្រទេសជាច្រើនមិនអាចដំណើរការបាន ដោយក្នុងនោះមានទាំងធនាគារ មន្ទីរពេទ្យ និងរដ្ឋាភិបាល។ ​ ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ត្រូវបានគេសន្និដ្ឋានថាគឺជាការវាយប្រហារបែបចាប់ជំរិត​ (ransomware) ដែលធំបំផុតមិនធ្លាប់មានពីមុនមក ប៉ៈពាល់ទៅដល់ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនធំៗជុំវិញពិភពលោក​​ រាប់ចាប់ពីធនាគារនៅក្នុងប្រទេសរុស្សី មន្ទីរពេទ្យនៅចក្រភពអង់គ្លេស រហូតដល់ក្រុមហ៊ុន​ FedEx​ និងរោងចក្រផលិតឡាននៅប៉ែកអឺរ៉ុប។…

    Read More »
  • General

    Breaking: Ransomware វាយលុកកុំព្យូទ័រ​ 75k គ្រឿងនៅក្នុង 99​​ ប្រទេស

    មេរោគចាប់ជំរិត​ (ransomware)​ បាននឹងកំពុងរីករាលដាលយ៉ាងលឿននៅជុំវិញពិភពលោក​ ដោយបានវាយប្រហារទៅលើកុំព្យូទ័រច្រើនជាង ៧៥,០០០គ្រឿងនៅក្នុង៩៩ប្រទេស។ មេរោគនេះបានវាយប្រហារទៅលើកុំព្យូទ័រ ហើយធ្វើកូដនីយកម្ម (encrypt) ទៅលើឯកសារនានារបស់អ្នកនៅក្នុងកុំព្យូទ័រ លុះត្រាតែអ្នកធ្វើការបង់ប្រាក់លោះ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន Avast បានឲ្យដឹងថា មានការកើនឡើងសកម្មភាពមិនប្រក្រតីនៃមេរោគចាប់ជំរិតចាប់ថ្ងៃសុក្រម្សិលមិញនេះ ហើយបានរីករាលដាលជុំវិញពិភពលោកដែលមិនគួរឲ្យជឿ។ នៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ វាបានវាយប្រហារទៅលើកុំព្យូទ័ប្រមាណជា ៧៥០០០គ្រឿងនៅជុំវិញពិភពលោក។ #wcry #WannaCry…

    Read More »
Back to top button