pespective

  • General

    The Status of Information Security in Cambodia – CamCERT Perspective

    ប្រិយមិត្ដ​បាន​ស្ដាប់​ខ្លះ​ហើយ​អំពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​រឿង​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​សប្ដាហ៍​នេះ​វិទ្យុ​អូស្រ្ដាលី​នឹង​បន្ដ​ពិនិត្យ​មើល​លើ​ស្ថាប័ន​ជាតិ​មួយ​នេះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ទូរគមនាគមន៍​កម្ពុជា។ សូម​ជំរាប​ថា ​លោក​ក៏​អ្នក​ជំនាញ​ផ្នែក​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក អ៊ូ ផាន់ណារិទ្ធ ក៏​ជា​សមាជិក​អចិន្រ្ដៃយ៍​នៃ​ក្រុម​ការ​ងារ​បង្កើត​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធើរណិត​ផង​ដែរ។​ លោក អ៊ូ ផាន់ណារិទ្ធ នឹង​ពន្យល់​បក​ស្រាយ​អំពី​តួនាទី​របស់​ CamCERT ក៏​ដូច​ជា​បញ្ហា​ប្រឈម​មុខ​នានា​នៅ​ក្នុង​ពិភព​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ដែល​សព្វ​ថ្ងៃ​ឃើញ​ថា កម្ពុជា​កាន់​តែ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​មុន​នូវ​ការ​វាយ​លុក​តាម​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត។ តើ​ក្រុម​ការ​ងារ CamCERT នេះ​មាន​យុទ្ធ​សាស្រ្ដ​អ្វី​ខ្លះ​ក្នុង​ការ​គ្រប់​គ្រង​ និង​ការ​ពារ​សន្ដិសុខ​ព័ត៌មាន​អ៊ីនធើរណិត​ពីការ​វាយ​ប្រហារ​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស។…

    Read More »
Back to top button