Google Map
-
General
ការបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយនៅលើផែនទី Google Maps ជាមួយនឹងស្មាតហ្វូនចំនួន ៩៩ គ្រឿង
វិចិត្រកជនជាតិអាល្លឺម៉ង់ម្នាក់បង្ហាញអំពីរបៀបមួយដែលអាចបង្កើតនូវការស្ទះចរាចរណ៍ដ៏ពិតប្រាកដមួយនៅក្នុងផែនទីរបស់កម្មវិធី Google Maps តាមរយៈការដើរនៅជុំវិញផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងជាមួយនឹងស្មាតហ្វូនចំនួន 99 គ្រឿងនោះ។ ផែនទី Google Maps នេះប្រើប្រាស់នូវប្រព័ន្ធជីភីអេស (GPS) និងទិន្នន័យទីតាំងចេញពីស្មាតហ្វូនជាច្រើន ដែលត្រូវបានកំណត់ប្រសិនបើវាមានការស្ទះចរាចរណ៍នៅលើផ្លូវជាក់លាក់ណាមួយនោះ។ កម្មវិធីនេះនឹងធ្វើការផ្លាស់ប្តូរទិសដៅរបស់អ្នកប្រើប្រាស់ជាច្រើនទៅកាន់ផ្លូវផ្សេងច្រើនទៀតដែលមានចរាចរណ៍តិចជាងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នោះ។ ការប្រើប្រាស់នូវរទេះរុញមួយដែលមានស្មាតហ្វូនកំពុងតែដំណើរការនូវកម្មវិធីផែនទី Google Maps ចំនួន ៩៩ គ្រឿង វិចិត្រករលោក Simon Weckert បង្ហាញអំពីរបៀបដែលគាត់អាចបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយមួយនៅលើកម្មវិធីផែនទី Google Maps ដោយវិធីសាមញ្ញបំផុតនោះគឺការដើរនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងនេះ។ នៅពេលដែលគាត់កំពុងតែដើរនោះ ជាជាងការបើកបរ កម្មវិធី Google Maps យល់ថាវាគឺជាការស្ទះចរាចរណ៍ដោយសារតែវាមានចំនួននៃឧបករណ៍ជាច្រើនដែលកំពុងតែធ្វើដំណើរនៅក្នុងល្បឿនដ៏យឺតដូចគ្នាបែបនេះ។…
Read More »