extortion

  • General

    ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថល (Digital Extortion)

    ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថលឌីជីថលគឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីរកប្រាក់ចំណូលច្រើនបំផុតនៅក្នុងឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលអាចបង្កើតជាប្រាក់ចំណេញបាននៅក្នុងបរិបទនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ិនធឺណិតសព្វថ្ងៃនេះ។ មនុស្សជាច្រើនបានក្លាយទៅជាជនរងគ្រោះ ហើយត្រូវគេជំរិតទារប្រាក់តាំងអ្នកប្រើប្រាស់ធម្មតារហូតដល់ទៅសហគ្រាសធំៗថែមទៀតផង។ មនុស្សគ្រប់រូបគឺជាគោលដៅដ៏មានសក្តានុពល ហេតុដូច្នេះហើយបានជាត្រូវតែដឹងថា តើអ្វីគឺជាការគំរាមកំហែងតាមបែបឌីជីថល? តើវាត្រូវបានអនុវត្តបែបណា? និងរបៀបការពារខ្លួនប្រឆាំងទៅនឹងការគំរាមកំហែងជំរិតនេះយ៉ាងដូចម្តេច។ តើអ្វីដែលជា ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថល? ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថលគឺជាសកម្មភាពនៃការបង្ខិតបង្ខំបុគ្គលម្នាក់ៗ ឬអង្គភាពណាមួយឲ្យបង់ថ្លៃលោះ ដើម្បីទទួលយកត្រឡប់ទៅវិញនូវទ្រព្យសម្បត្តិព័ត៌មាន ដែលត្រូវបានលួចតាមប្រព័ន្ធអ៊ីនធឺណិត។ ទ្រព្យសម្បត្តិទាំងនោះអាចជាអ្វីដែលទាក់ទងដោយផ្ទាល់ទៅនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ, ប្រតិបត្តិការអាជីវកម្ម ឬផលប្រយោជន៍ហិរញ្ញវត្ថុ។ ឧទាហរណ៏ទាំងនេះរួមមានទិន្នន័យឯកសារ, ទិន្នន័យប្រព័ន្ធ Database,…

    Read More »
Back to top button