Cybersecurity Operation Center
-
General

ភាគ ២៖ តួនាទីជាយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រ (SOC Manager)
បន្តពីចំណេះដឹងអំពី SOC ខ្ញុំនឹងលើកយកអំពីតួនាទីរបស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រវិញម្តង។ អ្នកគ្រប់គ្រង SOC គឺជាអ្នកយុទ្ធសាស្ត្រ ដើរតួនាទីសំខាន់ក្នុងការបកប្រែព័ត៌មានបច្ចេកទេសស្មុគស្មាញទៅជាភាសាដែលថ្នាក់ដឹកនាំជាន់ខ្ពស់អាចយល់បាន។ ពួកគេមិនត្រឹមតែធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំអំពីស្ថានភាពសន្តិសុខសាប៏ររបស់អង្គភាព និងការគំរាមកំហែងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រអំពីការវិនិយោគលើការងារសន្តិសុខសាយប័រ ដោយបង្ហាញពីផលចំណេញលើការវិនិយោគ (ROI) និងហានិភ័យដែលពាក់ព័ន្ធ។ សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងដោយប្រសិទ្ធភាពរវាងក្រុមបច្ចេកទេស និងអ្នកពាក់ព័ន្ធ គឺចាំបាច់សម្រាប់ការធានាបាននូវការគាំទ្រផ្នែកថវិកា និងធនធាន។ ១. ការងារគ្រប់គ្រងប្រតិបត្តិការក្រុមការងារ អ្នកគ្រប់គ្រង…
Read More » -
General

ភាគ ១៖ ស្វែងយល់អំពីមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រ Cybersecurity Operation Center (SOC)
មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Center) គឺជាទីកន្លែងមួយដែលក្រុមអ្នកជំនាញបានធ្វើការសម្របសម្រួលគ្នាយ៉ាងល្អ មានភារកិច្ចត្រួតពិនិត្យ វិភាគ និងការពារអង្គភាពមួយពីឧប្បតិ្តហេតុសន្តិសុខសាយប័រ។ ពួកគេធ្វើការ 24/7 ដើម្បីតាមដានសកម្មភាពទាំងអស់នៅលើបណ្តាញ ប្រព័ន្ធ និងកម្មវិធីនានារបស់ស្ថាប័ន ដើម្បីកំណត់និងឆ្លើយតបចំពោះការគំរាមកំហែងដែលអាចកើតមានឡើង។ ក្នុងយុគសម័យឌីជីថលបច្ចុប្បន្នដែលការវាយប្រហារតាមអុីនធឺណិតមានភាពស្មុគស្មាញនិងញឹកញាប់ ការមាន SOC គឺចាំបាច់ដើម្បីរក្សាបាននូវភាពធន់ និងសុចរិតភាព (integrity)…
Read More »

