Cybersecurity Myths
-
General
ការគិតខុស ៥យ៉ាង ទៅលើការងារសន្តិសុខសាយប័រ
ក្នុងសម័យសេដ្ឋកិច្ចឌីជីថល រាល់កិច្ចការទាំងអស់តែងតែភ្ជាប់ទៅនឹងប្រតិបត្តិការ និងការងារប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ។ ទន្ទឹមនឹងភាពសម្បូរបែបនៃប្រព័ន្ធបច្ចេកវិទ្យា ជាពិេសសនៅក្នុងបរិបទកូវីដនេះអ្វីៗជាច្រើនពឹងផ្អែកលើបច្ចេកវិទ្យា ហើយថ្ងៃនេះខ្ញុំលើកអំពីជំនឿយល់ខុសនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យាទាំង៥សំខាន់ៗនៅក្នុងកម្រិតស្ថាប័ន៖ 1. ការការពារសន្តិសុខគឺជាការងាររបស់ផ្នែកព័ត៌មានវិទ្យា ការយល់បែបនេះគឺជាកំហុសដ៏ធ្ងន់ពីព្រោះការការពារប្រព័ន្ធទាំងមូលនៅក្នុងស្ថាប័នគឺត្រូវការការចូលរួមស្វែងយល់ពីបុគ្គលគ្រប់រូប ។ តាមការអង្កេតទៅលើការវាយប្រហារគឺភាគច្រើនកើតមានឡើងតាមបុគ្គលដែលមិនយល់លក្ខណៈបច្ចេកទេសអំពីព័ត៌មានវិទ្យា ហើយជាពិសេសថ្នាក់ដឹកនាំគ្រប់កម្រិតនៅក្នុងស្ថាប័នដោយសារសិទ្ធិអំណាចដែលអាចចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ស្ថាប័ននោះបាន ។ និយាយបែបនេះ មិនមែនអ្នកប្រតិបត្តិការខាងក្រោមអ្នកគ្រប់គ្រងមិនចាំបាច់យល់អំពិវិទ្យាសាស្រ្តវាយប្រហារមួយចំនួនដែលអាចកើតមានឡើងដូចជាការ បោកបញ្ឆោតតាមអ៉ីម៉ែលអោយបុគ្គលិកចុចតំណរ ឬក៏ប្រើប្រាស់ USB Drive…
Read More »