Corona Virus
-
General
មេរោគកូរ៉ូណាៈ នេះជាវិធីដែលអ្នកអាច បញ្ឈប់ការរីករាលដាលព័ត៌មានមិនល្អ
ព័ត៌មានមិនពិតអំពីមេរោគកូរ៉ូណាកំពុងផ្សាយពាសពេញបណ្តាញអុីនធឺណិត!អនុគណៈកម្មការសភារបស់ចក្រភពអង់គ្លេសមួយកំពុងស្នើសុំអោយសមាជិកសភាដើម្បីដាក់គំរូភស្តុតាង។ គណៈកម្មការបានដាក់ពាក្យស្នើសុំជាពិសេសរួចរាល់ហើយអំពីការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងការសន្ទនាតាមក្រុមនិងកម្មវិធីមិនបើកទូលាយដូចជា WhatsApp ជាដើម។ ទន្ទឹមនឹងនេះផងដែរអ្នកជំនាញកំពុងទទូចអោយសាធារណៈជនអនុវត្តមូលដ្ឋានគ្រឹះសុវត្ថិភាពព័ត៌មាន។ ដូចនេះតើអ្នកអាចធ្វើអ្វីបានដើម្បីបញ្ឍប់ការរីករាលដាលនៃព័ត៌មានអាក្រក់នៅលើបណ្តាញអនឡាញបាន? ប្រភពៈ BBC News ១. ឈប់ និងចាប់ផ្តើមគិតពិចារណាអ្នកនិងគ្រួសារឬមិត្តភ័ក្ររបស់អ្នកតែងតែភ្ជាប់ទំនាក់ទំនងជាមួយគ្នាគ្រប់ពេលវេលា។ ដូចនេះនៅពេលអ្នកទទួលបានព័ត៌មាន ឬដំបូន្មានថ្មីៗ អ្នកប្រាកដជាបញ្ជូនព័ត៌មានទាំងនោះទៅពួកគេជាបន្ទាន់មិនថាតាមរយៈអ៊ីមែល WhatsApp ឬ Facebook និង Twitter…
Read More » -
General
ការបោកបញ្ឆោតបច្ចេកវិទ្យា ពាក់ព័ន្ធទៅនឹង COVID-19
ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) កំពុងតែរាតត្បាតនៅជុំវិញពិភពលោក ឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានធ្វើការពង្រីកការវាយប្រហារក្លែងបន្លំ (phishing) ផងដែរ។ ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងធ្វើការបន្ថែមលើការពិបាកចិត្តរបស់សាធារណៈជន ដោយការបង្កើតនូវវិធីសាស្ត្រក្លែងបន្លំ ដើម្បីទាញយកប្រយោជន៏ពីអ្នកប្រើប្រាស់ក្នុងខណៈពេលនេះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលពួកគេបានប្រើប្រាស់៖ ១.ក្លែងជាកញ្ចប់ជំនួយសង្គ្រោះសម្រាប់អ្នកប្រើប្រាស់ នៅពេលការថយចុះសេដ្ឋកិច្ចនៃការរីករាលដាលនៃជំងឺ COVID-19 បន្តកើតមាន អ្នកវាយប្រហារកំពុងតែប្រើការរំពឹងទុករបស់អតិថិជនចំពោះការកាត់បន្ថយពន្ធ និងផែនការជំរុញសេដ្ឋកិច្ច ដែលចេញដោយរដ្ឋាភិបាល។ ការវាយប្រហារទាំងនេះបោកបញ្ឆោតជនរងគ្រោះឱ្យចុចលើតំណរភ្ជាប់ដែលឈានទៅដល់ការលួចទិន្នន័យ ឬបាត់បង់ផ្នែកហិរញ្ញវត្ថុជាដើម។…
Read More »