ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

Stagefright Bug 2.0 — Just A Single MP3 Song Can Hack One Billion Android Phones

ឧបករណ៍ដែលប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android ប្រមាណច្រើនជាង ១ប៊ីលានគ្រឿង គឺប្រឈមមុខនឹងហានិភ័យនៃការវាយប្រហារម្តងទៀតហើយ ដោយសារតែចំនុចខ្សោយថ្មីចំនួន ពីរ (០២) ត្រូវបានគេរកឃើញ ហើយដែលគេថាជាការត្រលប់មកវិញនូវចំនុចខ្សោយ Stagefright ។

ចំនុចខ្សោយថ្មីនេះ អនុញ្ញាតឲ្យហេគឃ័រធ្វើការហេគចូលទៅក្នុងស្មាតហ្វូន ដោយគ្រាន់តែបញ្ឆោតអ្នកប្រើប្រាស់ឲ្យចូលទៅកាន់វេបសាយដែលផ្ទុកទៅដោយ ឯកសារវិដេអូ (mp4) ឬសំលេង (mp3) តែប៉ុណ្ណោះ។

នៅក្នុងខែកក្កដាកន្លងទៅនេះ លោក Joshua Drake ដែលជាអ្នកស្រាវជ្រាវមកពី Zimperium បានធ្វើការបញ្ចេញនូវកំហុសឆ្គងដំបូង (Stagefright) ដែលអនុញ្ញាតឲ្យហេគឃ័រធ្វើការជ្រៀតចូលទៅក្នុងទូរស័ព្ទស្មាតហ្វូន Android ដោយគ្រាន់តែប្រើប្រាស់នូវ text message មួយប៉ុណ្ណោះ។

តើចំនុចខ្សោយ Stagefright 2.0 នេះធ្វើការយ៉ាងដូចម្តេច?

ការរកឃើញចំនុចខ្សោយថ្មីទាំងពីរនេះ (CVE-2015-6602 និង CVE-2015-3876) ក៏ស្ថិតនៅក្នុង Android Media Playback Engine ដែលត្រូវបានគេហៅថា ‘Stagefright’ ហើយវាមានផលប៉ៈពាល់ទៅដល់ប្រព័ន្ធប្រតិបត្តិការ Android តាំងពីជំនាន់ទី ១ រហូតដល់ចុងក្រោយបង្អស់ ៥.១.១ នេះផងដែរ។

វិធីសាស្រ្តនៃការវាយប្រហារ Stagefright 2.0

កំហុសឆ្គងថ្មីនេះ (Stagefright 2.0) អាចត្រូវបានគេវាយប្រហារដោយ

– Webpage
– Man-in-the-middle attack
– Third-party media player
– Instant messaging apps

ក្រុមហ៊ុន ​Google បានចេញជាផែនការក្នុងការជួសជុលបញ្ហានេះនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៥ សម្រាប់ឧបករណ៍ប្រភេទ Nexus មុន។ ក្រុមហ៊ុន Google បានធ្វើការចែករំលែករបាយការណ៍នៃចំនុចខ្សោយនេះ ហើយនឹងធ្វើការជួសជុល ​(patches) ជាមួយនឹង OEM Partners ក្នុងខែកញ្ញា ថ្ងៃទី១០។

>> តម្លើងកម្មវិធីសម្រាប់ឧបករណ៍ Android ដើម្បីទទួលបានព័ត៌មានភ្លាមៗ http://bit.ly/1O5od2K

ប្រភព៖ TheHackerNews

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button