Samsung Smart TV vulnerables to DoS attack
ទូរទស្សន៍សាមស៊ុងដែលមានប្រព័ន្ធបណ្តាញ (Network System) អាចទទួលរងការវាយប្រហារបែប Denial of Service (DoS)
ចំនុចខ្សោយដែលមាននៅក្នុង firmware ចុងក្រោយបង្អស់នៃទូរទស្សន៍សាមស៊ុងដែលមានប្រព័ន្ធបណ្តាញ (network) អាចអនុញ្ញាតឲ្យគេធ្វើការ វាយប្រហារដើម្បីធ្វើឲ្យគាំងឧបករណ៍នោះបាន ដោយប្រើប្រាស់ Denial of Service (DoS) នេះបើតាមអ្នកស្រាវជ្រាវសន្តិសុខ Malik Mesellem។
ដោយយោងទៅតាមលោក Malik បានឲ្យដឹងថា The Web Server (DMCRUIS/0.1) ដែលបញ្ចូលក្នុង Smart TVs នៅលើ port TCP/5600 អាចត្រូវបានធ្វើឲ្យគាំង ហើយដំណើរការសារឡើងវិញ (reboot the device) បើសិនជាអ្នកវាយប្រហារធ្វើការផ្ញើរចេញនូវ HTTP GET request រយៈពេលយូរទៅលើ TV’s IP Address។
លោក Malik បានធ្វើតេស្តដោយជោគជ័យនៅលើទូរទស្សន៍សាមស៊ុងរបស់គាត់ Samsung PS50C7700 Plasma TV ដូចដែលមានបង្ហាញក្នុង វិដេអូខាងក្រោម។ នៅក្នុងការបង្ហាញនេះ TV គឺបានភ្ជាប់ទៅកាន់ etternet cable នៅក្នុង Home Network ហើយបន្ទាប់ពីវាយប្រហារ ប្រឆាំងទៅនឹង IP Address រួចមក ក្នុងរយៈពេលប៉ុន្មានវិនាទីក្រោយមក TV នោះនឹងធ្វើការដំណើការសារជាថ្មី (restart) ។
វាមានន័យថា អ្នកវាយប្រហារគឺគ្រាន់តែត្រូវការការភ្ជាប់ទៅកាន់ LAN ដែលមានភ្ជាប់ជាមួយ TV នោះតែប៉ុណ្ណោះ ដើម្បីធ្វើការវាយប្រហារបាន។ វាអាចធ្វើ បានដោយការជ្រៀតចូលទៅកាន់ wireless access point ឬដោយវាយប្រហារដាក់មេរោគទៅលើកុំព្យូទ័រនៅលើបណ្តាញជាមួយគ្នា។
លោក Malik បានរកឃើញនូវបញ្ហានេះការពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៣ ហើយបានបញ្ចេញព័ត៌មាននេះនៅក្នុងវិបសាយគាត់ ហើយដាក់លេខចំនុច ខ្សោយនេះថា CVE-2013-4890។ ខ្ញុំគិតថា ពេលនេះយើងត្រូវការនូវ Firewall ឬក៏ Antivirus protection សម្រាប់ទូរទស្សន៍ របស់យើងទាំងអស់គ្នាហើយ។
ព័ត៌មានបន្ថែម៖ proof-of-concept exploit