ISAC Cambodia (InfoSec)
GeneralSecurity News

Russian-Morrocan hacker arrested in Bangkok

អ្នកវាយប្រហារតាមអុិនធឺណែត (hacker) ជនជាតិរុស្សីដែលមានឈ្មោះថា Farid Essebar ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ៍ ម្សិលមិញនេះ នៅទីក្រុងបាងកក បន្ទាប់ពីប្រតិបតិ្តការ សហការណ៍គ្នារយៈពេលពីរឆ្នាំ រវាង Thai-Swiss។

លោក Farid “Diablo” Essebar ដែលធ្វើការវាយប្រហារទៅលើ Windows និងវាយប្រហារទៅលើធនាគារ Swiss ត្រូវបានចាប់ខ្លួនក្រោមការតាមដាន អស់រយៈពេលជាង ២ ឆ្នាំក្រោមការសហការណ៍គ្នាយ៉ាងស្អិតរមួតរវាងអាជ្ញាធរថៃ និងស្វីស។ លោក Essbar ត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានស៊ើុបអង្កេតពិេសស (DSI), ការិយាល័យអន្តោរប្រវេសន៍, និងការិយាល័យព្រះរាជអាជ្ញា។

បើតាមលោក Pol Col. Songsak Raksaksakul ប្រធានផ្នែកករណីអន្តរជាតិ និងបទឧក្រិដ្ឋអន្តរជាតិ បានឲ្យដឹងថា៖ យើងបានចាប់ខ្លួនគាត់នៅត្រង់ផ្លូវ Rama IV។ បន្ទាប់មក ប្រទេសថៃនឹងធ្វើការបញ្ជូនលោកទៅកាន់ Switzerland ក្នុងរយៈពេល ៩០ថ្ងៃ ដោយផ្នែកទៅលើកិច្ចព្រមព្រាងបត្យាប័ន។

លោក Essebar ជនជាតិរុស្សី ដែលមានអាយុ ២៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកុំព្យូទ័រ ដែលមានដីការចាប់ខ្លួនពី Switzerland។ គាត់ត្រូវបានចោទប្រកាន់ពីបទ វាយប្រហារទៅលើ ប្រព័ន្ធធនាគារ និងវិបសាយធនាគារ ដែលធ្វើឲ្យការខូចខាតមានទំហំច្រើនជាង 4 billion USD ឬក៏ 128 billion bath ចំពោះអតិថិជននៅអឺរ៉ុបក្នុងឆ្នាំ ២០១១។

អាជ្ញាធរ Swiss  បានជូនដំណឹងដល់អាជ្ញាធរ Thai ក្នុងការស្វែងរកចាប់ខ្លួន hacker តាមរយៈស្ថានទូតខ្លួនប្រចាំនៅទីក្រុង Bangkok បន្ទាប់ពីទទួលបានព័ត៌មានថា គាត់ និងបក្ខពួក បានធ្វើការដំណើរទៅកាន់ប្រទេសថៃ។ ពួកគេ ត្រូវបានគេស្គាល់ថាបានធ្វើដំណើរចេញ និងចូលប្រទេសថៃ ទៅកាន់ហុងកុង និងប្រទេសជិតខាង ក្នុងកំឡុងពេល ៣ ឆ្នាំចុងក្រោយនេះ។ 

មន្ត្រី DSI របស់ថៃ បានធ្វើការតាមដានរូបគាត់ អស់រយៈពេលប្រមាណ ២ឆ្នាំ រហូតទាល់តែគេប្រាកដថា រូបគាត់គឺជាមនុស្សដែលស្ថិតនៅក្នុងបញ្ជីជនចាប់ខ្លួនរបស់ Switzerland។

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button