GeneralSecurity News

របាយការណ៍បង្ហាញថា មានការកើនឡើងនូវការវាយប្រហារ ដោយសារតែការធ្វើការងារពីចំងាយ

ISAC Cambodia (InfoSec)

យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ VMWare Carbon Black បានឱ្យដឹងថា សហគ្រាសធំៗ​បានពិនិត្យឃើញនូវការកើនឡើងនូវការវាយប្រហារតាមអុីនធឺណិតគួរឱ្យកត់សំគាល់ ចាប់តាំងពីគ្រោះអាសន្នពិភពលោក Covid-19 បានកើតឡើង និងបុគ្គលិកទាំងអស់ចាប់ផ្តើមធ្វើការពីផ្ទះ។

ការធ្វើការងារពីចំងាយបានផ្តល់ការប្រឈមផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមទៀត ដោយសារតែបុគ្គលិកទាំងអស់ប្រើប្រាស់នូវបណ្តាញអុីនធឺណិតនៅផ្ទះរបស់ខ្លួន ឬក៏ប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួន (personal devices) ដែលអាចមិនមានសុវត្ថិភាព/សន្តិសុខ ដូចគ្នាទៅនឹងកន្លែងធ្វើការឡើយ។ ចោរបច្ចេកវិទ្យា ក៏មានគោលដៅវាយប្រហារទៅលើក្លោដ ដែលអង្គភាពប្រើប្រាស់ដើម្បីជួយសម្រួលដល់ការធ្វើការពីចំងាយផងដែរ។

យោងទៅតាមរបាយការណ៍នៃ VMWare’s Global Threat Report, បានឱ្យដឹងថា ៩១ភាគរយនៃអ្នកឆ្លើយសំណួរទូទាំងសកលលោកបាននិយាយថា ពួកគេឃើញមានការកើនឡើងនូវការវាយប្រហារតាមអុីនធឺណិត ដោយសារតែបុគ្គលិកភាគច្រើនធ្វើការពីគេហដ្ឋាន។

ក្នុងនោះដែរ មាន ៧ភាគរយបានឆ្លើយថា ការវាយប្រហារតាមអុីនធឺណិតមានការកើនឡើងក្នុងរវាងពី ៥០ភាគរយ ដល់ ១០០ភាគរយ និង ២៤ភាគរយឆ្លើយថា ការវាយប្រហារបានកើនឡើងរវាង ២៥ភាគរយ ដល់ ៤៩ភាគរយ។

ប្រទេសសឹង្ហបុរីនាំមុខគេទៅលើការរាយការណ៍ពីការវាយប្រហារ ជាមួយនឹងចំលើយចំនួន ៩៣ភាគរយ។ UK មាន ៩២ភាគរយ ហើយបន្តដោយប្រទេស Italy ជាមួយនឹង ៩០,៥ភាគរយ និងសហរដ្ឋអាមេរិកចំនួន ៨៨ភាគរយ។ មានតែប្រទេសតែបួននេះប៉ុណ្ណោះ ដែលត្រូវបានគេសិក្សានៅក្នុងកម្រងសំណួរ។

ការរកឃើញបន្ថែមៗទៀតមានដូចជា៖

  • ក្រុមហ៊ុន ​Media និង ​Entertainment ត្រូវទទួលរងគ្រោះច្រើនជាងគេ ជាមួយនឹង ១៤,៥ភាគរយបាននិយាយថា ការវាយប្រហារមានការកើនឡើងរវាង ៥០ភាគរយ ដល់ ១០០ភាគរយ
  • Retail ក៍ទទួលរងគ្រោះច្រើនផងដែរ ជាមួយនឹង ១៣ភាគរយ បាននិយាយថា វាកើនឡើងពី ៥០ភាគរយ ដល់ ១០០ភាគរយ និង ៤៥ភាគរយ បាននិយាយថា វាកើនឡើងពី ២៥ភាគរយ ដល់ ៤៩ភាគរយ
  • Manufacturing និង Engineering មាន ៣៣ភាគរយ បាននិយាយថា មានការកើនឡើងរវាងពី ២៥ភាគរយ ទៅ ៤៩ភាគរយ
  • ការសិក្សានោះ ក៏បានបង្ហាញផងដែរថា មានការកើនឡើងការវាយប្រហារពាក់ព័ន្ធទៅនឹងទំហំនៃក្រុមហ៊ុន ដែលក្នុងនោះ ៤១ភាគរយ នៃក្រុមហ៊ុនមានបុគ្គលិកចាប់ពី ៥០១នាក់ ទៅដល់ ១០០០នាក់

សម្រាប់ព័ត៌មានព័ត៌មានបន្ថែម អ្នកអាចអានរបាយការណ៍លំអិត។ វាមានភាពប្រាកដថា ការធ្វើការពីចំងាយ គឺវាបង្កើននូវការវាយប្រហារតាមអុីនធឺណិត ហើយធ្វើឱ្យក្រុមហ៊ុនរបស់អ្នកប្រឈមមុខទៅនឹងហានិភ័យខ្ពស់ផងដែរ៕

ប្រភព៖

https://www.carbonblack.com/wp-content/uploads/VMWCB-Report-GTR-Extended-Enterprise-Under-Threat-Global.pdf

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button