ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមហ៊ុនល្បីល្បាញខាងហេគទូរស័ព្ទចល័ត ត្រូវបានហេគ

ក្រុមហ៊ុនដែលលក់ផលិតផលសម្រាប់ធ្វើកោសលវិច័យឌីជីថល និងកម្មវិធីហេគចូលឧបករណ៍ចល័តត្រូវបានទទួលរងការវាយប្រហារ (hacked) ។

ក្រុមហ៊ុនអ៊ីស្រាអែលមានឈ្មោះថា Cellebrite គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញក្នុងការផ្តល់កម្មវិធីកោលសលវិច័យឌីជីថល ⁣(digital forensics) និងសូហ្វវែរសម្រាប់ជួយដល់អាជ្ញាធរមានសមត្ថកិច្ចអាក់សេសចូលទៅកាន់ទូរស័ព្ទចល័តក្នុងការស៊ើបអង្កេតយកទិន្នន័យ ត្រូវបានទទួលរងការវាយប្រហារពីសំណាក់ហេគឃ័រមិនស្គាល់ប្រភព ហើយទិន្នន័យប្រមាណជា 900GB ត្រូវបានលួច។

មកដល់ពេលនេះ ហេគឃ័រនៅមិនទាន់បញ្ចេញទិន្នន័យដែលលួចបាននោះទាំងនោះជាសាធារណៈនៅឡើយទេ ដែលក្នុងនោះរួមមានព័ត៌មានអតិថិជន ដាតាបេសអ្នកប្រើប្រាស់ និងទិន្នន័យបច្ចេកទេសដ៏ច្រើនសំបើមទាក់ទងទៅនឹងកម្មវិធីហេគនិងផលិតផលមួយចំនួន។

ប៉ុន្តែហេគឃ័របាននឹងកំពុងស្វែងរកឧិកាសក្នុងការលក់ទិន្នន័យទាំងនោះនៅក្នុង IRC chat rooms មួយចំនួន នេះបើតាមអ្វីដែលហេគឃ័របានប្រាប់ទៅដល់លោក Joseph Cox (អ្នកព័ត៌មានរបស់ Motherboard) ដែលលោកត្រូវបានទាក់ទងដោយហេគឃ័រនោះ។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Cellebrite ក៏បានទទួលស្គាល់ថា នាពេលថ្មីៗនេះមានការអាក់សេសដោយគ្មានសិទ្ធិទៅកាន់ exertnal web server របស់ខ្លួន ហើយខ្លួនបាននឹងកំពុងធ្វើការស៊ើបអង្កេតអំពីទំហំនៃការខូចខាតផងដែរ។ ម៉ាស៊ីនមេដែលទទួលរងគ្រោះនោះរួមមាន legecy database backup នៃ my.Cellebriate (ប្រព័ន្ធគ្រប់គ្រងអាជ្ញាប័ណ្ណរបស់អ្នកប្រើប្រាស់ចុងក្រោយ) ។

នៅក្នុងទិន្នន័យទំហំ 900GB នោះរួមមាន login data (usernames and passwords) នៃអតិថិជនរបស់ក្រុមហ៊ុន Cellebrite ដែលត្រូវបានទាញយកពីម៉ាស៊ីន web servers ដែលទាក់ទងជាមួយនឹងវេបសាយ Cellebrite ។ នៅក្នុងផងដែរក៏មាននូវព័ត៌មានអំពី evidence files ដែលទាញយកចេញពីក្នុងទូរស័ព្ទចល័ត និងកំណត់ត្រា (logs) មកពីឧបករណ៍របស់ Cellebrite បូកផ្សំជាមួយនឹងព័ត៌មានស្តីអំពីការលក់ផលិតផលសម្រាប់ហេគទៅឲ្យរបបមួយចំនួនដូចជា Turkey, the United Arab Emirates និង Russia ៕

ប្រភព៖ The Motherboard

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button