Security NewsWebsite Hack
Orkun2u.com has been hacked by Jek Jean

វិបសាយផ្សព្វផ្សាយលក់ទំនិញមួយដែលមានអ្នកទស្សនាច្រើនគួរសម [www.orkun2u.com] ត្រូវបានក្លាយជាវិបសាយរងគ្រោះចុងក្រោយមួយទៀត នាអាធ្រាតថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទ ដោយសារក្រុម hacker ចេកចៀន ដែលគឺជាក្រុមមួយដែលបាន ធ្វើការវាយប្រហារទៅលើវិបសាយ ជាច្រើននាពេលថ្មីៗកន្លងទៅនេះ។
Orkun2u.com ត្រូវបានអភិវឌ្ឍន៍ឡើងដោយលោក Chao Sopheak Virak ហើយត្រូវបានប្រតិបត្តិការដោយ ORKUN2U WEB SERVICES ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ គឺជាអ្នកនាំមុខមួយក្នុងវិស័យអាជីវកម្មអេឡិចត្រូនិចនៅក្នុងកម្ពុជា។ នេះបើតាមការសរសេរនៅក្នុងវិបសាយនោះ។

